ក្រោយសម្រាលកូនរួចភ្លាម អ្នកម៉ាក់ ហាមធ្វើរឿងទាំង៦នេះជាដាច់ខាត

1# អ្នកមិនគួរលើករបស់ធ្ងន់ៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកបាន។ ដូចនេះ របស់ធ្ងន់ អ្នកគួរតែឲ្យអ្នកដទៃជួយលើក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។

Image result for pregnant carry heavy

2# អ្នកមិនគួរឡើងជណ្តើរនោះទេ ប៉ុន្តែប្រសិនជាផ្ទះនៅជាន់លើ អ្នកអាចឡើងបាន។ អ្នកអាចឡើងយឺតៗ ហើយកាន់បង្កាន់ដៃឲ្យជាប់ ដើម្បីកុំឲ្យដួល។ ចំនួននៃការឡើងចុះ គឺមិនគួរច្រើនដងពេកឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។

3# អ្នកមិនគួរងូតទឹក ឬហែលទឹកពេលដែលទើបតែកើតកូនហើយនោះទេ ព្រោះមុខរបួសអ្នកមិនទាន់ជានៅឡើយ។ ដូចនេះ បើអ្នកងូតទឹក ឬហែលទឹកភ្លាម សុខភាពរបស់អ្នកនឹងអាចទ្រុឌទ្រោមបាន។

Image result for pregnant swim

4# អ្នកក៏មិនគួរបើកឡានភ្លាមៗនោះដែរ ព្រោះអាចធ្វើឲ្យមានគ្រោះថ្នាក់ ថែមទាំងមិនល្អចំពោះសុខភាពអ្នកទៀតផង។

Related image

5# ប្រសិនជាអ្នកចង់រួមភេទ អ្នកគួរតែចាំដល់ឈាមកង្វក់ហូរចេញអស់សិន ទើបអាចធ្វើការរួមភេទបាន ព្រោះអាចនាំមេរោគចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយតាមស្បូន។

Image result for pregnant gym

6# បើអ្នកចង់ហាត់ប្រាណ គួរតែចាំដល់រាងកាយរាងរឹងមាំ ហើយមុខរបួសជាមុនសិន ទើបអាចធ្វើការហាត់ប្រាណបា។ ដូចនេះ អ្នកគួរតែប្រយ័ត្នទោះកើតកូនរួចក៏ដោយ ទើបសុខភាពអ្នកមិនងាយខូច៕