ម៉ាក់ៗត្រូវប្រយ័ត្នរឿងទាំង3នេះ! ពេលទងសុក “រុំកកូន”
1# នៅពេលដែលអ្នកដឹងថា ទងសុកបានរុំកកូនក្នុងផ្ទៃ នោះក្រោយពេលដែលអ្នកមានផ្ទៃពោះបាន៨ខែ អ្នកគួរតែប្រយ័ត្នពីការកម្រើករបស់កូន។ ប្រសិនជាកូនកម្រើកខ្លាំង ឬមិនកម្រើកសោះ អ្នកគួរតែគោះពោះរបស់អ្នកថ្នមៗ ដើម្បីនិយាយជាមួយកូន។ ប៉ុន្តែបើអ្នកនិយាយរួច កូននៅតែមិនកម្រើក ឬមិនឈប់កម្រើក អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបអាចចៀសពីគ្រោះថ្នាក់ទាំងឡាយ។
2# អ្នកគួរតែពិនិត្យឲ្យបានច្បាស់លាស់ថាតើទងសុកនោះរុំខ្លាំងឬទេ ហើយរុំប៉ុន្មានជុំ ទើបអ្នកអាចការពារកូនក្នុងផ្ទៃប្រកបដោយសុវត្ថិភាពបាន។
3# អ្នកម្តាយមិនគួរភ័យពេកនោះទេ ព្រោះទងសុកដែលរុំករបស់កូន មិនរុំខ្លាំងឡើយ ដោយគ្រាន់តែព័ន្ធជុំវិញកកូនតែប៉ុណ្ណោះ។ មានពេលខ្លះ ពេលដែលកូនកម្រើកខ្លួន ក៏អាចរបូតទៅវិញក៏មានដែរ។ ដូចនេះ អ្នកម្តាយគួរតែរក្សាចិត្តឲ្យស្ងប់ ទើបអាចការពារកូនក្នុងផ្ទៃបាន៕