ម៉ាក់ៗឆ្ងល់អត់? មិចបានកូនក្នុងផ្ទៃ តែងតែធ្វើចលនាច្រើនក្នុងពេលយប់?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃតែងកម្រើកច្រើនក្នុងពេលយប់។ ហេតុអ្វីទៅ?
មូលហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃធ្វើចលនាច្រើនក្នុងពេលយប់ ដោយសារមានអ្នកម្តាយមួយចំនួនអាចញ៉ាំច្រើនក្នុងពេលយប់ ព្រោះក្រោយពេលចេញពីធ្វើការ គេមានពេលសម្រាប់ធ្វើម្ហូប។
ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃអាចញ៉ាំឆ្អែត ហើយមានកម្លាំងពេញក្នុងការធ្វើចលនាច្រើន។ កត្តាមួយទៀត អាចដោយសារតែពេលយប់ស្ងាត់ ទើបអ្នកម្តាយអាចសង្កេតដឹងពីការកម្រើករបស់កូនក្នុងផ្ទៃបានច្បាស់ជាងពេលថ្ងៃដែលមានសម្លេងអ៊ូអរច្រើន៕