ម៉ាក់ៗពពោះដឹងអត់! ភ្លេងតន្ត្រីអាចធ្វើឲ្យទារកមាន ខួរក្បាលដ៏អស្ចារ្យបាន
ប្រសិនជាកូនអាចមានខួរក្បាលដែលអស្ចារ្យមួយ នោះគេនឹងអាចជោគជ័យក្នុងជីវិតរបស់គេយ៉ាងងាយមិនថាការរៀនសូត្រ ឬការងារ និងមុខរបរឡើយ។ ដូចនេះអ្នកត្រូវតែបណ្តុះខួរក្បាលកូនតាំងពីនៅក្នុងផ្ទៃអ្នកទើបគេអាចមានខួរក្បាលដែលល្អមួយ។ តើមានវិធីអ្វីខ្លះក្នុងការធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អនោះ?
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែស្តាប់តន្ត្រីឲ្យបានច្រើន ព្រោះតន្ត្រីនេះអាចជួយឲ្យកូនអ្នកមានខួរក្បាលដែលក្មេងដទៃគ្មាន ដោយខួរក្បាលគេនឹងចាប់ផ្តើមលូតលាស់ក្នុងផ្ទៃអ្នកពីមួយថ្ងៃទៅមួយថ្ងៃពេលដែលអ្នកស្តាប់តន្ត្រី។
ជាងនេះទៅទៀត ក្រោយពេលដែលគេធំលូតលាស់អាចលេងរបស់លេងមួយចំនួនបាន អ្នកត្រូវតែទិញរបស់លេងដែលអាចធ្វើឲ្យកូនប្រើខួរក្បាលច្រើនបាន នោះយូរទៅគេនឹងអាចក្លាយជាមនុស្សដែលមានខួរក្បាលដ៏អស្ចារ្យមួយជាមិនខានឡើយ ដោយសារតែខួរក្បាលគេបានឆ្លងកាត់តាមការវឹងហាត់ជានិច្ច៕