ម៉ាក់ៗពពោះ! កុំចូលគេងយប់ជ្រៅ ពេក ប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលកូនក្នុងផ្ទៃអាចប្រឈមពេលដែលអ្នកម្តាយតែងចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកម្តាយតែងចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកម្តាយចុះខ្សោយ ថែមទាំងអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនក្នុងផ្ទៃក៏ចុះខ្សោយដែរ។
ជាពិសេស ពេលដែលអ្នកចូលគេងយប់ជ្រៅពេក នឹងធ្វើឲ្យអ្នកពិបាកគេងលក់ស្រួល ដោយអាចរើខ្លួនចុះឡើង ធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក ធ្វើឲ្យអ្នកកើតមុនខែ។
មិនត្រឹមតែប៉ុណ្ណោះ នឹងអាចធ្វើឲ្យកូនកើតចេញមកតែងយំរករឿងក្នុងពេលយប់ មិនព្រមគេងនោះឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ដោយគួរតែចូលគេងឲ្យបានពីព្រលប់ ទើបអាចការពារសុខភាពកូនក្នុងផ្ទៃបានយ៉ាងល្អ៕