ម៉ាក់ៗពពោះត្រូវញ៉ាំបន្លែទាំងនេះ ក្នុងរដូវក្តៅ! ទើបកូនមានសុខភាពល្អ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ៣ប្រភេទដែលអ្នកម្តាយគួរតែពិសារក្នុងរដូវក្តៅ ទើបអាចល្អចំពោះសុខភាពអ្នក និងកូន។ តើមានអ្វីខ្លះទៅ?

1# អ្នកម្តាយអាចបរិភោគត្រឡាចបាន ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន ថែមទាំងមានសារធាតុដទៃទៀត ដែលអាចជួយអ្នកម្តាយមិនឲ្យកើតមានអាការៈហើម ហើយកូនក្នុងផ្ទៃក៏លូតលាស់បានល្អដែរ។

2# អ្នកម្តាយក៏គួរតែពិសារម្រះ ដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ថែមទាំងមានផ្ទុកវីតាមីនB ដោយអាចជួយអ្នកម្តាយឲ្យមានទឹកដោះច្រើន ថែមទាំងអាចជួយអ្នកម្តាយឲ្យពិសារបាយបានផងដែរ។

ម្រះ ជា ប្រភព សារធាតុចិញ្ចឹម ដ៏ ...

3# អ្នកម្តាយក៏គួរតែញ៉ាំដំឡូងផ្អែមខ្លះដែរ ព្រោះក្នុងនោះមានសារធាតុជាច្រើនដែលជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ដូចនេះ ប្រសិនជាអ្នកម្តាយមានដាំបបរញ៉ាំ អ្នកអាចដាក់ដំឡូងផ្អែមនេះចំនួនប៉ុន្មានដុំចូលទៅក្នុងបបរនោះ ដើម្បីបរិភោគបាន៕