ត្រៀមឪ្យហើយទៅ! អ្នកម្ដាយជិតបានជួបមុខកូនហើយ បើមានមុខសញ្ញាទាំង៣នេះ
មុខសញ្ញាទាំង៣នេះបង្ហាញថាអ្នកជិតបានឃើញមុខកូនហើយ។
1# នៅពេលដែលអ្នកម្តាយជិតដល់ពេលសម្រាល នោះអ្នកនឹងប្រែជាអាចពិសារអាហារបានច្រើនជាងមុន ព្រោះស្បូនអ្នកបានបង្វិលចុះក្រោម ដោយមិនសូវសង្កត់ត្រូវក្រពះ និងសួតអ្នកទៀតឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចញ៉ាំបានច្រើនជាងមុន។ ប៉ុន្តែអ្នកគួរតែប្រយ័ត្នក្នុងការបរិភោគអាហារ ទើបមិនធាត់ជ្រុល ហើយកូនក្នុងផ្ទៃមិនធំជ្រុល ពិបាកកើត។
2# នៅពេលដែលអ្នកជិតគ្រប់ខែ ពោះរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះក្រោម ព្រោះក្នុងពេលនោះ ស្បូនអ្នកបានបង្វិលចុះក្រោមទាំងមូល។ ជាហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាផ្នែកខាងក្រោមមានលក្ខណៈធ្ងន់ៗ។ ប្រសិនជាអ្នកមានអាការៈនេះ អ្នកគួរតែត្រៀមចិត្តឲ្យហើយ ព្រោះជិតដល់ពេលហើយ។
3# នៅពេលដែលស្បូនបង្វិលចុះក្រោម នោះនឹងធ្វើឲ្យអ្នកអាចបត់ជើងតូចញឹកញាប់ ព្រោះស្បូនចាប់ផ្តើមសង្កត់ត្រូវប្លោកនោមរបស់អ្នក ធ្វើឲ្យអ្នកតែងតែចូលបន្ទប់ទឹកមិនឈប់នោះទេ។ ដូចនេះ ពេលដែលអ្នកកើតមានអាការៈ៣ខាងលើនេះ មានន័យថា អ្នកជិតដល់ពេលជួបមុខកូនហើយ៕