នៅពេលមានផ្ទៃពោះអ្នកម្ដាយគួរតែញាំអាហារប្រភេទនេះទើបល្អដល់សុខភាពកូនក្នុងផ្ទៃ

ខាងក្រោមនេះជាប្រភេទអាហារដែលអ្នកម្ដាយគួរតែញាំពេលដែលឃ្លាន ទើបល្អដល់កូនក្នុងផ្ទៃ។

1# ប្រសិនជាអ្នកម្តាយតែងឃ្លានក្នុងពេលយប់ អាចពិសារបបរបាន ព្រោះបបរនេះ ងាយស្រួលរំលាយអាហារ ថែមទាំងធ្វើឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតបានយូរ។ បបរនេះអាចជាបបរគ្រឿង ប៉ុន្តែមិនគួរមានផ្ទុកសារធាតុស្ករខ្ពស់ទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកម្តាយ។

វិធីធ្វើម្ហូប៖ ស៊ុបក្តាម | Khmer Like ខ្មែរឡាយ ខ៍

2# អ្នកម្តាយក៏អាចញ៉ាំទឹកដោះគោក្នុងពេលឃ្លានដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុកាលស្យូមខ្ពស់ វីតាមីនអេ វីតាមីនB2 ប្រូតេអ៊ីន និងសារធាតុជាច្រើនទៀត ដែលល្អចំពោះសុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃ។ ដូចនេះ បើអ្នកឃ្លានក្នុងពេលយប់ ទឹកដោះគោនេះក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ។

ការពិតទៅទឹកដោះគោ ដែលទុកឱ្យត្រជាក់ ឬដាក់ទឹកកក ក៏មានប្រយោជន៍ដែរ - Khmerload

3# អ្នកម្តាយក៏អាចបរិភោគផ្លែឈើចំនួន១៥០ក្រាមដែរ ព្រោះក្នុងផ្លែឈើមានផ្ទុកសារធាតុសរសៃ ព្រមទាំងសារធាតុផ្សេងទៀត ដែលធ្វើឲ្យអ្នកម្តាយឆាប់មានអារម្មណ៍ថាឆ្អែត។ ដូចនេះ អ្នកម្តាយអាចពិសារផ្លែប៉ោមចំនួនកន្លះគ្រាប់ ឬក្រូចចំនួន២ផ្លែ ឬស្ត្រប៊ឺរីចំនួន១០ផ្លែ ក៏ជាជម្រើសដ៏ល្អដែរ។ ប៉ុន្តែចំពោះអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មិនគួរញ៉ាំផ្លែឈើក្នុងពេលយប់ឡើយ៕