តើកូនផ្តាសាយមេនទេ? វិធីព្យាបាលកូនពេលកំពុងតែផ្ដាសាយ

អ្នកអាចប្រើវិធីដូចខាងក្រោមដើម្បីព្យាបាលកូនពីជម្ងឺផ្ដាសាយ។

ការហីសសម្បោគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើឲ្យកូនបាន។ ចូរចៀសវាងការឲ្យកូនលេបថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីបើសិនជាគេមិនត្រូវបានសង្ស័យថាមានប្រតិកម្មអាឡែហ្ស៊ីនឹងអ្វីទេ

ការប្រើប្រាស់សេរ៉ូមប្រៃលាងសម្អាតច្រមុះក៏អាចជួយសម្រួលដល់ការតឹងច្រមុះបានដែរ។ សម្រាប់ករណីដែលមានស្លេស្ម ឬសម្បោរច្រើនជាប់ក្នុងច្រមុះ អ្នកអាចប្រើសម្លីសើមដើម្បីគៀវាចេញថ្នមៗបាន

សម្រាប់ក្មេងអាយុចាប់ពី ៣ខែទៅមួយឆ្នាំ ហើយក្អកទៀត អ្នកអាចឲ្យគេញ៉ាំទឹកក្តៅឧណ្ហៗបាន។ ប៉ុន្តែចូរចៀសវាងការឲ្យគេញ៉ាំទឹកឃ្មុំ

យល់ដឹងពីជំងឺក្អកមាន់ - សុខក្រម

សម្រាប់ករណីក្អក ចូរឲ្យកូនដកដង្ហើមក្នុងម៉ាស៊ីនឆ្ពុងដែលមានផ្សែងក្តៅឧណ្ហៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចូរឲ្យកូនព្យាយាមញ៉ាំទឹកឲ្យបានច្រើន ដើម្បីពង្រាវស្លេស្ម។ អ្នកក៏អាចបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបន្ទប់ដែរ៕