ទម្លាប់ទាំង៣នេះហើយដែលធ្វើឲ្យទឹកភ្លោះអ្នកម្ដាយកង្វក់

អ្នកម្ដាយគួរតែដឹងអំពីបញ្ហាទាំងនេះ

1# នៅពេលដែលអ្នកចង់បត់ជើងតូច តែព្រោះតែរវល់ អ្នកម្តាយបែរជាខំប្រឹងទប់ មិនចូលបន្ទប់ទឹកឡើយ។ នៅពេលដែលអ្នកម្តាយទប់នោមច្រើន នឹងធ្វើឲ្យសារធាតុកង្វក់ក្នុងរាងកាយរបស់កូនមិនអាចបញ្ចេញមកក្រៅបានទាន់ពេល។ ជាហេតុដែលធ្វើឲ្យទឹកភ្លោះរបស់អ្នកប្រែជាកង្វក់ខ្លាំង នោះនឹងអាចប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់។

2# មានអ្នកម្តាយមួយចំនួន នៅពេលដែលមិនស្រែកទឹក មិនញ៉ាំទឹកឡើយ។ ទម្លាប់បែបនេះ គឺជាទម្លាប់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ ព្រោះនៅពេលដែលអ្នកញ៉ាំទឹកតិច នឹងធ្វើឲ្យទឹកភ្លោះអ្នកខ្វះ។ ជាហេតុដែលធ្វើឲ្យយូរទៅ ទឹកភ្លោះនោះប្រែជាកង្វក់ ព្រោះមិនមានទឹកចូលទៅផ្លាស់ប្តូរទឹកភ្លោះនោះឲ្យស្អាតនោះទេ។

តើការ ផឹក ទឹក មុន ចូលគេង ពិត ជា មិន ល្អឫ? មិន ប្រាកដ ទេ!!

3# ការពិសារបង្អែមច្រើន នឹងធ្វើឲ្យអ្នកម្តាយងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ នៅពេលដែលអ្នកម្តាយកើតមានជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យទឹកភ្លោះរបស់អ្នកប្រែជាតិច ហើយងាយកង្វក់ណាស់។ ដូចនេះ អ្នកមិនគួរបរិភោគបង្អែមច្រើនឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទឹកភ្លោះរបស់អ្នក៕