វិធីទប់ស្កាត់ការចាញ់កូនរបស់អ្នកម្ដាយមានផ្ទៃពោះ

ខាងក្រោមនេះជាវិធីទប់ស្កាត់ការចាញ់កូនរបស់អ្នកម្ដាយមានផ្ទៃពោះ៖

1# អ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះមានពេលខ្លះនៅពេលដែលអ្នកមានសម្ពាធខ្លាំង វាក៏អាចធ្វើឲ្យអ្នកក្អួតដែរ។

វិធីនេះ អាចជួយស្ត្រីមានផ្ទៃពោះ គេងលក់បានយ៉ាងស្រួល | Health.com.kh

2# នៅពេលព្រឹក អ្នកមិនគួរបរិភោគច្រើននោះទេ ព្រោះបើមានអាហារច្រើនពេកនៅក្នុងក្រពះ វាងាយស្រួលធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួតខ្លាំងណាស់ ដូចនេះអ្នកគួរតែពិសារតិចទៅបានហើយ ប៉ុន្តែចែកជាច្រើនពេល។

3# អ្នកមិនត្រូវអង្គុយនៅមុខទូរទស្សន៍ និងកុំព្យូទ័រច្រើននោះទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិចទាំងនោះអាចធ្វើឲ្យអ្នកចង់ក្អួតបាន។

4# នៅពេលដែលអ្នកទើបតែមានផ្ទៃពោះដំបូង អ្នកត្រូវតែឆ្លៀតពេលហាត់ប្រាណទើបវាអាចការពារមិនឲ្យអ្នកមានអារម្មណ៍ចង់ក្អួតបាន។

5# នៅពេលដែលអ្នកញ៉ាំទឹក អ្នកអាចលាយជាមួយទឹកឃ្មុំបាន ព្រោះវាអាចការពារក្រពះអ្នក នោះអ្នកនឹងមិនមានអារម្មណ៍ចង់ក្អួតឡើយ។

6# អ្នកក៏អាចពិសារក្រូចមួយចំនួនដែរ ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ បរិមាណល្មមទៅបានហើយ។

7# អ្នកអាចពិសារដំឡូងដុតមួយ ឬចេកមួយផ្លែក៏បានដែរ នោះវានឹងជួយកាត់បន្ថយមិនឲ្យអ្នកក្អួតច្រើនដងនោះឡើយ ដោយសារតែវាមានប៉ូតាស្យូមនៅក្នុងនោះ។

8# នៅពេលដែលអ្នកស្លៀកពាក់ខោអាវ អ្នកត្រូវតែជ្រើសរើសសម្លៀកបំពាក់ដែលរាងរលុង ព្រោះបើអ្នកស្លៀកខោដែលតឹងពេក វាក៏អាចធ្វើឲ្យអ្នកក្អួតបានដែរ។

9# អ្នកមិនត្រូវផ្តោតអារម្មណ៍ធ្វើការងារខ្លាំងពេកទេ ព្រោះវាងាយធ្វើឲ្យអ្នកមានអាការៈក្អួតខ្លាំងណាស់ ដូចនេះអ្នកត្រូវតែចេះបង្វែរចំណាប់អារម្មណ៍អ្នកទៅលើរឿងផ្សេងទើបអាចកាត់បន្ថយអាការៈក្អួតទាំងនោះបាន៕