អាហារទាំង៣នេះអ្នកម្ដាយមានផ្ទៃពោះមិនគួរញាំពេលព្រឹកឡើយ

ចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទខាងក្រោម៖

1# អ្នកមិនគួរបរិភោគអាហារពេលព្រឹកដែលហិរខ្លាំងនោះទេ ព្រោះក្រោយពេលដែលអ្នកពិសាររួច ពោះរបស់អ្នកនឹងមិនស្រួលពេញមួយថ្ងៃតែម្តង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយ និងកូនជាខ្លាំង។ ដូចនេះ មិនត្រឹមតែអាហារពេលព្រឹកមិនអាចញ៉ាំហិរទេ អាហារផ្សេងទៀតក៏មិនគួរបរិភោគហិរដែរ។

តោះៗ មករៀនពីវិធីឆាងាវអំពិលទុំ – Zourbong

2# អ្នកម្តាយមិនអាចព្រោះតែខ្ចិលចម្អិនអាហារពេលព្រឹក ហើយយកនំកញ្ចប់ផ្សេងៗ ឬអាហារសម្រន់ផ្សេងៗមកញ៉ាំទប់ពោះឡើយ។ ការបរិភោគនំកញ្ចប់ទាំងនេះធ្វើជាអាហារពេលព្រឹក គឺមិនល្អចំពោះសុខភាពអ្នកទាំងពីរឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

3# អ្នកម្តាយមិនគួរព្រោះតែប្រញាប់ ហើយយកបាយដែលសល់ពីយប់មកពិសារនោះឡើយ ព្រោះការបរិភោគបាយសល់ អាចនាំយកមេរោគចូលក្នុងពោះរបស់អ្នក ដោយធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ ប្រសិនជាអ្នកប្រញាប់ខ្លាំង​ អ្នកអាចឆុងស្រូវសាលីញ៉ាំ ឬពិសារនំបុ័ងបាន ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ៕