បន្ទាប់ពីសម្រាលកូនរួចអ្នកម្ដាយគួរធ្វើដូចម្ដេចនៅពេលសុខភាពចុះខ្យោយ
បើចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទនៅខាងក្រោម៖
នៅក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយស្ថិតក្នុងដំណាក់កាលកូនខ្ចី ឲ្យតែអ្នកបរិភោគអាហារដែលត្រូវ នោះសុខភាពអ្នកនឹងអាចរឹងមាំវិញហើយ ដូចនេះអ្នកអាចពិសារការ៉ុតបាន ដោយសារតែវាមានសារធាតុម្យ៉ាងក្រោយពេលដែលអ្នកញ៉ាំ ហើយឆ្លងកាត់ពោះវៀនអ្នករួច វានឹងប្រែជាវីតាមីនA ដែលអាចជួយការពារភ្នែកអ្នកម្តាយឲ្យមានសុខភាពល្អ ថែមទាំងអាចជួយការពារស្បែកឲ្យមានសភាពស្អាតដូចមុនអញ្ចឹង។
ម្យ៉ាងទៀតពពួកវីតាមីនB ដែលមានក្នុងនោះ នឹងជួយកាត់បន្ថយភាពនឿយហត់របស់អ្នកម្តាយ នោះអ្នកនឹងឆាប់មានកម្លាំងឡើងវិញ។ ជាងនេះទៅទៀត នៅក្នុងនោះមានសារធាតុដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យកាន់តែមានភាពរឹងមាំ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយជម្រះជាតិពុលពីពោះវៀនរបស់អ្នកមកក្រៅអស់ទៀតផង ថែមទាំងអាចជួយការពារអ្នកពីការឡើងទម្ងន់ក្រោយពេលសម្រាលរួច៕