ស្រ្តីមានផ្ទៃពោះដែលធាត់គឺមានផលប៉ះពាលដល់សុខភាពកូនខ្លាំងណាស់បើអ្នកធាត់ខ្លាំង

ខាងក្រោមនេះនឹងប្រាប់អ្នកពីផលប៉ះពាល់ដល់កូន៖

1# វាងាយធ្វើឱ្យកូនកើតមុនខែខ្លាំងណាស់ ដូចនេះសុខភាពកូននឹងខ្សោយ បើកូនកើតមុនខែបែបនេះ អ្នកនឹងពិបាកមើលថែទាំណាស់។

ស្ត្រីមានផ្ទៃពោះ ញ៉ាំអាហារ២នេះឲ្យច្រើន ទើបល្អចំពោះកូនក្នុងផ្ទៃ |  Health.com.kh

2# អ្នកនឹងងាយកើតបានកូនដែលលើសទម្ងន់ខ្លាំងណាស់ ជាហេតុដែលធ្វើឱ្យកូនងាយធាត់នៅពេលដែលធំឡើង ហើយការលើសទម្ងន់នេះក៏មានគ្រោះថ្នាក់ដល់កូនដែរ។

3# កូននឹងមិនអាចមានសារពាង្គកាយគ្រប់គ្រាន់ឡើយ ព្រោះវាលូតលាស់មិនគ្រប់លក្ខណៈ ដូចជា ៖ ជំងឺដែលគ្មានខួរក្បាល ឆ្អឹងខ្នងប្រេះ សរសៃឈាមលូតលាស់មិនប្រក្រតី ប្រេះមាត់ជាដើម។

4# នៅពេលដែលអ្នកធាត់កាន់តែខ្លាំង អត្រាដែលកូនអាចស្លាប់ក្នុងពោះកាន់តែខ្ពស់ ហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺលើសឈាមដូចគ្នា។

5# ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកនឹងអាចចេញឈាមច្រើនជាងមនុស្សធម្មតា ហើយអ្នកនឹងមិនសូវមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅដោះកូនឡើយ នោះកូននឹងមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ ដោយសារតែគេមិនអាចបៅដោះអ្នកច្រើន៕