អ្វីដែលគួរប្រយ័ត្ន មុនពេលមានផ្ទៃពោះ
អ្នកម្ដាយថ្មីៗគួរតែយល់ដឹងអំពីវិធីការពារ៖
1# នៅមុនពេលដែលអ្នកមានផ្ទៃពោះ អ្នកនិងប្តីអ្នកគួរតែទៅពិនិត្យសុខភាព ព្រោះមានជំងឺខ្លះអាចឆ្លងដល់កូនបានក្រោយពេលដែលអ្នកមានផ្ទៃពោះ។
2# បើអ្នកនិងប្តីអ្នកមានទម្លាប់ជក់បារី អ្នកគួរតែឈប់ជក់ ព្រោះផ្សែងបារីទាំងនេះអាចប៉ះពាល់ដល់កូនក្នុងពោះខ្លាំងណាស់។
3# កន្លែងធ្វើការក៏សំខាន់ដែរ បើអ្នកធ្វើការនៅកន្លែងគ្រោះថ្នាក់ ឬកន្លែងដែលមានគីមី នោះអ្នកគួរតែប្តូរកន្លែងធ្វើការចេញ ព្រោះទាំងអស់នេះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់។
4# អ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីន ព្រោះអាហារទាំងនេះអាចជួយឲ្យអ្នកមានផ្ទៃពោះបាន។
5# អ្នកត្រូវតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះអាចធ្វើឲ្យអ្នកមានសុខភាពល្អ ថែមទាំងងាយស្រួលក្នុងការមានផ្ទៃពោះទៀត។
6# អ្នកមិនត្រូវចិញ្ចឹមសត្វទៀតទេក្រោយពេលដែលអ្នកសម្រេចចិត្តចង់មានកូន ព្រោះរោមសត្វទាំងនោះអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់។
7# នៅពេលដែលអ្នកសម្រេចចិត្តចង់មានផ្ទៃពោះ អ្នកមិនត្រូវរួមភេទច្រើនដងឡើយ ព្រោះវាអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកខ្លាំងណាស់។
8# បើអ្នកចង់មានផ្ទៃពោះ អ្នក និងប្តីអ្នកមិនត្រូវស្លៀកខោដែលតឹងទេ ព្រោះវាប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់អ្នកបាន។
9# បើអ្នកចង់មានផ្ទៃពោះ អ្នកគួរតែត្រៀមនៅខែ៤ឬខែ៥ ព្រោះវាជាខែដែលសាកសមក្នុងការមានផ្ទៃពោះបំផុត។
10# អ្នកត្រូវតែបរិភោគបន្លែបៃតងឲ្យបានច្រើន ព្រោះបន្លែទាំងនេះល្អចំពោះសុខភាពអ្នកណាស់ វានឹងជួយអ្នកឲ្យងាយស្រួលមានផ្ទៃពោះ៕