គុណប្រយោជន៍នៃទឹកដោះម្តាយ
តើការបំបៅដោះដោយទឺកដោះម្តាយមានគុណប្រយោជន៍អ្វីខ្លះសូមអានអត្ថបទខាងក្រោម៖
1# វាអាចធ្វើឱ្យកូនចៀសផុតពីជំងឺមហារីកមួយចំនួនដូចជា ៖ ជំងឺមហារីកកូនកណ្តុរ ជំងឺឈាមសស៊ីឈាមក្រហម ម្យ៉ាងទៀតវាអាចការពារកូនមិនឱ្យមានជំងឺស្លាប់មួយរំពេចឡើយ។

2# កូនក្មេងដែលបៅទឹកដោះម្តាយ ធំឡើងនឹងមិនមានលើសសម្ពាធឈាមឡើយ ហើយនៅក្នុងឈាមក៏គ្មានកាឡូរីខ្ពស់ដែរ។
3# វាអាចធ្វើឱ្យមនោសញ្ចេតនាអ្នក និងកូនកាន់តែល្អ ហើយទំនាក់ទំនងនេះអាចធ្វើឱ្យកូនមានបុគ្គលិកលក្ខណៈល្អនៅពេលដែលគេធំឡើង ដោយគេចេះគោរពចាស់ទុំ ចេញជួយយកអាសាអ្នកដទៃ ថែមទាំងចេះគោរពស្រលាញ់ចាស់ទុំទៀតផង ដោយមិនប្រើអាក្បកិរិយាឈ្លើយចំពោះពួកគាត់ឡើយ។
4# ទោះបីជាកូនអ្នកកើតមុនខែ ឬមានទម្ងន់ទាបនៅពេលដែលកើតចេញមក ឱ្យតែអ្នកផ្តល់ទឹកដោះអ្នកឱ្យគេបៅ នោះគេនឹងមានប្រាជ្ញាឈ្លាតវៃដូចជាក្មេងដទៃទៀតអញ្ចឹង ហើយថែមទាំងមានសុខភាពរឹងមាំ មិនងាយមានជំងឺផ្សេងៗឡើយ។
5# ក្រោយពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូនរួច កូននឹងមិនមានចិត្តឆេវឆាវដោយឆាប់យំ និងរករឿងច្រើននោះទេ ថែមទាំងអាចធ្វើឱ្យផ្លូវចិត្តកូនឆាប់ចាស់ដុំទៀតផង ដូចនេះកូននឹងមិនសូវរករឿងឡើយ អ្នកក៏មិនសូវយាប់ក្នុងការថែទាំដែរ៕