ពេលដែលល្អសម្រាប់ស្រ្តីមានផ្ទៃពោះឈប់ពីការងារ

ពេល​ណា​ដែល​ស្ត្រី​គួរតែ​ចំណាយពេល​នៅផ្ទះ និងឈប់ពីការងារ?

1# បើសិនជា​ការ​អស់កម្លាំង​តម្រូវ​ឲ្យ​អ្នក​នៅផ្ទះ​ទើប​ល្អ​នោះ យក​ល្អ​គួរតែ​ឈប់​ចេញ​ទៅ​ធ្វើការ​ងារ​ហើយ​។ ចូរ​ចៀសវាង​ការ​ធ្វើ​ឲ្យ​រាង​កាយ​រង​ភាព​ស្ត្រេ​ស​ខាង​ផ្លូវ​កាយ និង​ចិត្ត​។

6 Hal yang Biasa Dipikirkan oleh Ibu Hamil saat Hamil Muda | Popmama.com

2# ទោះបីជា​ការងារ​ទាមទារ​ឲ្យ​អង្គុយ​នៅ​មួយ​កន្លែង​ក៏​ដោយ តែ​ការ​ហើមជើង និង​ឈឺ​ខ្នង​ក៏​ជា​រឿង​ដែល​តម្រូវ​ឲ្យ​អ្នក​ឈប់​ដែរ ដូច្នេះ​ចូរ​ជ្រើសរើស​ការ​សម្រាក​នៅផ្ទះ ឬ​សុំ​មេ​កាត់​បន្ថយ​ការងារ​ទៅ​។

3# បើសិនជា​រោគ​សញ្ញា​នៃ​ការ​សម្រាលកូន​ចេញ​ហើយ​ដូច​ជា ស្បូន​កន្ត្រាក់​មិន​ទៀងទាត់ បែក​ទឹកភ្លោះ ឈឺ​ខ្នង​ខ្លាំង នោះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ទៅ​ផ្ទះ និង​ទាក់ទង​គ្រូពេទ្យ​ហើយ​។

ម្តាយ​មួយ​ចំនួន​ប្រហែលជា​យល់​ថា វា​គឺជា​រឿង​ស័ក្តិសម​បំផុត​ក្នុង​ការ​ឈប់​ពី​ការងារ​មុន​មួ​យស​ប្តា​ហ៍ ឬ​មួយ​ខែ​ឯណោះ​។ បើសិនជា​រឿង​លុយកាក​មិន​អំណោយផល​ក្រោយ​ពី​ឈប់​ពី​ការងារ​ទេ ចូរ​គិត​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​៕