ម៉ាក់ៗញាំអាហារទាំង៣នេះគឺជួយកាត់បន្ថយការក្អួតពេលចាញ់ហើយអាចជួយឲ្យកូនឆ្លាតថែមទៀតផង

តើមានអ្វីទៅសូមអានអត្ថបទខាងក្រោម៖

1# ក្នុងផ្លែប៉ោម មានផ្ទុលសារធាតុសរសៃច្រើន ព្រមទាំងសារធាតុជាច្រើនទៀត ដែលធ្វើឲ្យអ្នកម្តាយក្រោយពេលដែលញ៉ាំរួច អាចទទួលបានសារធាតុចិញ្ចឹមខ្ពស់។ ជាពិសេស អាចជួយអ្នកម្តាយមិនឲ្យប្រឈមមុខនឹងអាការៈទល់លាមក ព្រមទាំងក្អួតច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយនឹងមិនងាយភ្លេចមុខភ្លេចក្រោយនោះទេ។

អត្ថប្រយោជន៍នៃផ្លែប៉ោមចំពោះសុខភាព និងក្មេងៗ - សុខក្រម

2# ខ្ញីខ្ចី អាចជួយអ្នកម្តាយមិនឲ្យក្អួតច្រើនទេ ថែមទាំងជួយអ្នកម្តាយឲ្យពិសារអាហារបានច្រើនផងដែរ។ ជាពិសេស ក្រោយពេលដែលអ្នកម្តាយពិសាររួច នឹងជួយខួរក្បាលកូនឲ្យលូតលាស់បានល្អ។ ដូចនេះ កូនកើតចេញមកនឹងឆ្លាតខ្លាំងណាស់។

ខ្ញីខ្ចី ផ្តល់អត្ថប្រយោជន៍៣ដែលមិនគួរឲ្យជឿ | Health.com.kh

3# ផ្លែទំពាំងបាយជូរ មានផ្ទុកសារធាតុដែលជួយឲ្យក្រពះងាយរំលាយអាហារ ថែមទាំងមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ដែលល្អចំពោះសុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃខ្លាំងណាស់។ ប៉ុន្តែអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មិនគួរបរិភោគច្រើននោះទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករច្រើន៕