ស្វាមីគួរធ្វើដូចម្ដេចនៅពេលប្រពន្ធមានផ្ទៃពោះ?

ខាងក្រោមនេះជាអ្វីដែលប្ដីគួរតែដឺងនៅពេលប្រពន្ធមានផ្ទៃពោះ៖

1# បើប្រពន្ធចង់ក្អួត ឬក្អួត ក្នុងនាមជាប្តី អ្នកគួរតែរំលឹកប្រពន្ធឱ្យបរិភោគតិច ប៉ុន្តែបរិភោគច្រើនដង មិនត្រូវបរិភោគច្រើនក្នុងពេលតែមួយទេ ហើយមិនត្រូវទុកឱ្យឈ្លានទេ ម្យ៉ាងទៀតមិនត្រូវបរិភោគសម្លច្រើនទេ ពេលបរិភោគរួច មិនត្រូវគេងភ្លាមទេ។

ក្អួត ខ្លាំង នៅ ពេល ពពោះ លើក ដំបូង គួរ ធ្វើ ដូច ម្តេច?

2# នៅពេលដែលប្រពន្ធនោមយប់ច្រើន អ្នកត្រូវតែរំលឹកប្រពន្ធមុនពេលគេងមិនត្រូវផឹកទឹកច្រើនឡើយ ព្រោះវាអាចប៉ងពាល់ដល់ដំណេកបាន។

មើម ខ្ញី អាហារ ឱសថ បុរាណ ដ៏ ល្អ ដែល ស្ត្រី មានគភ៌ គួរ ទទួលទាន - La Reine  Media

3# បើអញ្ចាញធ្មេញរបស់ប្រពន្ធចេញឈាម អ្នកត្រូវតែរំលឹកប្រពន្ធកុំឱ្យប្រើកម្លាំងខ្លាំងពេកដើម្បីដុសធ្មេញ ហើយអ្នកត្រូវតែទិញច្រាសដែលទន់ឱ្យប្រពន្ធដុស។

4# បើប្រពន្ធមានអាការៈហើមជើង អ្នកត្រូវតែជួយម៉ាស្សា ហើយរំលឹកគេមិនត្រូវបរិភោគអាហារដែលប្រៃពេកទេ។

5# នៅពេលដែលប្រពន្ធមានអាការៈឈឺចង្កេះ អ្នកមិនត្រូវឱ្យគេយួរឥតវ៉ាន់ដែលធ្ងន់ទេ ដោយអ្នកគួរតែទៅផ្សារជាមួយប្រពន្ធ។

6# បើប្រពន្ធអ្នកមានអាការៈទល់លាមក អ្នកត្រូវតែរំលឹកគេឱ្យផឹកទឹកចំនួន២០០០សេសេក្នុងមួយថ្ងៃ ហើយត្រូវតែបរិភោគបន្លែឱ្យបានច្រើន ហើយអ្នកអាចកំដរប្រពន្ធដើរចំនួន៣០នាទីក្នុងមួយថ្ងៃបាន។

7# បើប្រពន្ធមានអាការៈរមួលក្រពើ អ្នកអាចជួយម៉ាស្សាជើងបាន ព្រោះវានឹងធ្វើឱ្យគេធូរស្រាលជាងមុន៕