ស្រ្តីមានផ្ទៃពោះតែងតែគេងស្រមុកនៅពេលមានផ្ទៃពោះកើតតមកពីហេតុអ្វី?
ទោះបីជាអ្នកមិនធ្លាប់មានបញ្ហាស្រមុកនេះពីមុនមកក៏ដោយ ក៏វានៅតែអាចកើតមានក្នុងពេលមានផ្ទៃពោះដែរ។ តើអ្វីទៅដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះគេងស្រមុកបែបនេះទៅ? តើវាអាចនាំឲ្យមានផលវិបាកដែរទេ?
មូលហេតុនៃការស្រមុក
• ការស្ទះនៅក្នុងច្រមុះអាចជាជំងឺផ្តាសាយ និងបញ្ហាអាឡែហ្ស៊ីផ្សេងៗ
• ហើមនៅភ្នាសក្នុងច្រមុះ
• ការកើនឡើងនៃអ័រម៉ូនអេស្រូជែនខ្លាំង
• ធាត់ឡើងទម្ងន់
ការដែលគេងស្រមុកលឺ និងខ្លាំងៗអាចជាសញ្ញាមួយនៃជំងឺគេងបាត់ដង្ហើម។ រឿងនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពទារកដោយសារតែកង្វះអុកស៊ីសែនទៅចិញ្ចឹមគេ។ វាអាចនាំឲ្យមានផលវិបាកច្រើនទៀតដូចជា ត្រៀមក្រឡាភ្លើងដែរ។ ក្រៅពីនេះការគេងស្រមុកអាចជាអាការៈមួយបញ្ជាក់អំពីជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះដែរ។
គួរបង្ការបែបណា?
• ចូរចៀសវាងការគេងផ្ងា
• ចូរចៀសវាងការញ៉ាំថ្នាំងងុយគេង គ្រឿងស្រវឹង និងបារី
• ចូរប្រើឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេង
• ចូរគេងកើយក្បាលឲ្យខ្ពស់
• មិនត្រូវញ៉ាំអាហារមិនផ្តល់សុខភាព
ចូរកុំបារម្ភអី អ្នកនឹងមិនអាចគេងស្រមុកអស់មួយជីវិតទេ ប៉ុន្តែការគេងមិនលក់ទំនងជាអាចកើតមានជាញឹកញាប់ណាស់៕