ស្រ្តីមានផ្ទៃពោះតែងតែលេចនោមមិនដឹងខ្លួននៅពេលតើមកពីហេតុអ្វី?

ចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទខាងក្រោម៖

តើ COVID-19 បង្កើនហានិភ័យនៃជំងឺរលាកសួតនៅពេលមានផ្ទៃពោះឬ? |

ជាធម្មតា ពេលដែលពោះរបស់អ្នកម្តាយកាន់តែធំ កូនក្នុងផ្ទៃក៏កាន់តែធំដែរ ដោយធ្វើឲ្យសង្កត់ត្រូវប្លោកនោមរបស់អ្នកម្តាយ ទើបធ្វើឲ្យអ្នកម្តាយតែងលេចនោមដោយមិនដឹងខ្លួន។ ជាពិសេស ក្នុងពេលកណ្តាស់ ឬក្អក តែងលេចចេញមកជានិច្ច។ ប៉ុន្តែអាការៈនេះពេលដែលអ្នកកើតកូនរួច នឹងអាចបាត់បានប្រសិនជាអ្នកម្តាយសម្រាកបានគ្រប់គ្រាន់ក្នុងពេលកូនខ្ចី។ ផ្ទុយទៅវិញ បើអ្នកម្តាយសម្រាកមិនបានគ្រប់គ្រាន់ក្នុងពេលកូនខ្ចី ដោយនឿយហត់ខ្លាំង នឹងធ្វើឲ្យអាការៈលេចនោមដោយមិនដឹងខ្លួននេះពិបាកនឹងបាត់ខ្លាំងណាស់ ដោយប្រើពេលយឺត។ ដូចនេះ អ្នកម្តាយត្រូវតែកាត់បន្ថយសម្ពាធក្នុងពេលកូនខ្ចី ទើបធ្វើឲ្យអ្នកមិនប្រឈមនឹងអាការៈលេចនោមដោយមិនដឹងខ្លួននេះបាត់បាន៕