តើគួរនិយាយគ្នាបែបណារវាងអ្នកម្ដាយនិងកូនក្នុងផ្ទៃ
សូមអានអត្ថបទខាងក្រោម៖
1# តាមការស្រាវជ្រាវបានឲ្យដឹងថា ពេលដែលមាតាបិតាតែងនិយាយជាមួយកូនក្នុងផ្ទៃ នឹងធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អណាស់។ ដូចនេះ ក្នុងពេលដែលអ្នកមានផ្ទៃពោះ៥ខែ ជាពេលដែលអ្នកអាចនិយាយជាមួយកូនបាន។ អ្នកអាចនិយាយរឿងនិទាន ឬច្រៀងឲ្យគេស្តាប់បាន។
2# អ្នកអាចដើរទៅសួនច្បារ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយក៏អាចហាត់ប្រាណបានផងដែរ។ ការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ថែមទាំងអាចធ្វើឲ្យកូនលូតលាស់បានល្អ។
3# អ្នកអាចឧស្សាហ៍អង្អែលពោះរបស់អ្នកបាន ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាជាមួយកូន។ ការធ្វើបែបនេះ ដើម្បីឲ្យទារកក្នុងផ្ទៃអាចទទួលបានអារម្មណ៍កក់ក្តៅបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ៕