ទឹកដោះម្តាយផ្តល់អត្ថប្រយោជន៏ថ្មីៗជាច្រើនដល់ទារក
ទឹកដោះម្តាយពិតជាល្អសម្រាប់កូន ដូចនេះអ្នកម្តាយគ្រប់រូបគួរតែអនុវត្តន៏ជាប្រចាំ ដើម្បីសុខភាពរបស់កូនអ្នក។ តើទឹកដោះម្តាយមានអត្ថប្រយោជន៍អ្វីខ្លះដល់ទារក? ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង6៖
1# វាអាចធ្វើឱ្យកូនចៀសផុតពីជំងឺមហារីកមួយចំនួនដូចជា ៖ ជំងឺមហារីកកូនកណ្តុរ ជំងឺឈាមសស៊ីឈាមក្រហម ម្យ៉ាងទៀតវាអាចការពារកូនមិនឱ្យមានជំងឺស្លាប់មួយរំពេចឡើយ។
2# កូនក្មេងដែលបៅទឹកដោះម្តាយ ធំឡើងនឹងមិនមានលើសសម្ពាធឈាមឡើយ ហើយនៅក្នុងឈាមក៏គ្មានកាឡូរីខ្ពស់ដែរ។
3# វាអាចធ្វើឱ្យមនោសញ្ចេតនាអ្នក និងកូនកាន់តែល្អ ហើយទំនាក់ទំនងនេះអាចធ្វើឱ្យកូនមានបុគ្គលិកលក្ខណៈល្អនៅពេលដែលគេធំឡើង ដោយគេចេះគោរពចាស់ទុំ ចេញជួយយកអាសាអ្នកដទៃ ថែមទាំងចេះគោរពស្រលាញ់ចាស់ទុំទៀតផង ដោយមិនប្រើអាក្បកិរិយាឈ្លើយចំពោះពួកគាត់ឡើយ។
5# ទោះបីជាកូនអ្នកកើតមុនខែ ឬមានទម្ងន់ទាបនៅពេលដែលកើតចេញមក ឱ្យតែអ្នកផ្តល់ទឹកដោះអ្នកឱ្យគេបៅ នោះគេនឹងមានប្រាជ្ញាឈ្លាតវៃដូចជាក្មេងដទៃទៀតអញ្ចឹង ហើយថែមទាំងមានសុខភាពរឹងមាំ មិនងាយមានជំងឺផ្សេងៗឡើយ។
6# ក្រោយពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូនរួច កូននឹងមិនមានចិត្តឆេវឆាវដោយឆាប់យំ និងរករឿងច្រើននោះទេ ថែមទាំងអាចធ្វើឱ្យផ្លូវចិត្តកូនឆាប់ចាស់ដុំទៀតផង ដូចនេះកូននឹងមិនសូវរករឿងឡើយ អ្នកក៏មិនសូវពិបាកក្នុងការថែទាំដែរ៕