ក្រៅពីក្អួតកំឡុងពេលមានផ្ទៃពោះ តើអ្នកមានគភ៏មានអាការៈអ្វីផ្សេងទៀត?
នៅពេលដែលអ្នកមានផ្ទៃពោះដំបូង អាការៈក្អួតចង្អោរតែងតែមានជានិច្ចលើខ្លួនស្ត្រីមានផ្ទៃពោះ ប៉ុន្តែក្រោយពីអាការៈនេះអ្នកម្តាយនឹងអាចកើតឡើងលើខ្លួនដូចជា៖
1# មានអារម្មណ៍ឆាប់ងងុយគេង ចុកពេញខ្លួន
អ្នកនឹងមានអារម្មណ៍ចង់តែគេងទេ ហើយទោះបីគេងច្រើនយ៉ាងណាក៏មិនឆ្អែតដែរ ដោយសារតែពេលនេះកូនកំពុងតែលូតលាស់ ដូចនេះគេមិនត្រូវការអ្នកម្តាយធ្វើការងារឡើយ។
2# បែកញើសច្រើន វិលមុខ
អ្នកនឹងឆាប់បែកញើស ហើយក៏ឆាប់រងារ ហើយមានសភាពញាក់ដែរ ម្យ៉ាងទៀតជួនកាលអ្នកអាចមានអាការៈវិលមុខបាន ដោយសារតែពេលដែលអ្នកមានផ្ទៃពោះ៣ខែដំបូង កូនកំពុងតែចាប់ផ្អែមលូតលាស់ ដូចនេះអាការៈទាំងនេះគឺមានភាពធម្មតាទេ ដូចនេះអ្នកមិនគួរបារម្ហឡើយ ប៉ុន្តែបើចេញញើសច្រើន ហើយតែងតែវិលមុខ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលថាអ្នកខ្វះឈាម ឬខ្វះជាតិស្ករឬទេ។
3# ហើមពោះ
នៅពេលដែលអ្នកមានផ្ទៃពោះដំបូង អ្នកនឹងអាចមានជំងឺរំលាយអាហារមិនល្អ ដោយសារតែពោះវៀន និងក្រពះអ្នកខ្សោយ ដូចនេះវានឹងមិនងាយរំលាយអាហារបានលឿនឡើយ ជាហេតុដែលអាចធ្វើឱ្យអ្នកមានអាការៈហើមពោះ ថែមទាំងអាចចេញអាស៊ីតក្រពះច្រើនទៀតផង ដូចនេះអ្នកគួរតែបរិភោគតិចតែច្រើនពេល ហើយមិនត្រូវពិសារអាហារដែលបំពងខ្លាញ់ឡើយ។
#4 នោមច្រើន
អ្នកនឹងអាចនោមច្រើនដូចនេះអ្នកមិនគួរបរិភោគអាហារដែលអាចធ្វើឱ្យអ្នកនោមច្រើនដូចជា ៖ ឳឡឹក ត្រឡាច និងពោតជាដើម ម្យ៉ាងទៀតមុនពេលគេង១ម៉ោងទៅ២ម៉ោងមិនត្រូវផឹកទឹកច្រើនទេ ម្យ៉ាងទៀតអ្នកមិនត្រូវគេងផ្ងារនោះទេ អ្នកត្រូវតែគេងចំហៀងខ្លួនទើបមិននោមច្រើន៕