បន្លែទាំង៣ដែលនាក់មានផ្ទៃពោះ គួរតែជ្រើសរើស
ប្រសិនបើមានផ្ទៃពោះអ្នកអាចជ្រើសរើសបន្លែទាំងនេះបាន ពីព្រោះអាចជួយដល់កូនក្នុងផ្ទៃ កំឡុងមានផ្ទៃពោះ ៖
1# ក្នុងដំណាក់កាលត្រៀមមានកូន អ្នកម្តាយអាចញ៉ាំការ៉ុតខ្លះបាន ព្រោះក្នុងការ៉ុតមានផ្ទុកសារធាតុជាច្រើនដែលអាចជួយអ្នកម្តាយមិនសូវកើតមានអាការៈចាញ់កូនក្នុងពេលពរពោះនោះទេ ព្រមទាំងមានវិតាមីនល្អទៀតផង។ ដូចនេះ ការ់ុតជាបន្លែល្អដល់អ្នកម្តាយកំពុងពរពោះ។
2# អ្នកម្តាយក៏អាចបរិភោគផ្លែប៉េងប៉ោះបានដែរ ដោយអាចពិសារឆៅ ឬយកទៅចម្អិនក៏បានដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នកម្តាយ ដោយធ្វើឲ្យរាងកាយអ្នកម្តាយរឹងមាំ។ ជាពិសេស ក៏អាចជួយអ្នកម្តាយឲ្យចៀសផុតពីអាការៈទល់លាមកទៀតផង។
3# ស្ពែបូកគោ អ្នកម្តាយអាចពិសារក្នុងពេលត្រៀមមានផ្ទៃពោះបាន ព្រោះក្នុងពេលដែលអ្នកពរពោះ នឹងធ្វើឲ្យអ្នកម្តាយអាចចៀសផុតពីអាការៈខ្វះឈាម ព្រមទាំងជួយរាងកាយអ្នកម្តាយមិនឲ្យខ្វះសារធាតុចិញ្ចឹមដើម្បីចិញ្ចឹមកូនក្នុងផ្ទៃនោះឡើយ៕