តេីស្ត្រីមានផ្ទៃពោះដែលធាត់ អាចប៉ះពាល់អ្វីខ្លះដល់ទារក?
នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកបរិភោគច្រើន នោះអ្នកនឹងអាចមានអាការៈធាត់ ដូចនេះវាអាចប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់បើអ្នកធាត់ខ្លាំង។ តេីអាចប៉ះពាល់អ្វីខ្លះដល់ទារក?
1# វាងាយធ្វើឱ្យកូនកើតមុនខែខ្លាំងណាស់ ដូចនេះសុខភាពកូននឹងខ្សោយ បើកូនកើតមុនខែបែបនេះ អ្នកនឹងពិបាកមើលថែទាំណាស់។
2# អ្នកនឹងងាយកើតបានកូនដែលលើសទម្ងន់ខ្លាំងណាស់ ជាហេតុដែលធ្វើឱ្យកូនងាយធាត់នៅពេលដែលធំឡើង ហើយការលើសទម្ងន់នេះក៏មានគ្រោះថ្នាក់ដល់កូនដែរ។

3# កូននឹងមិនអាចមានសារពាង្គកាយគ្រប់គ្រាន់ឡើយ ព្រោះវាលូតលាស់មិនគ្រប់លក្ខណៈ ដូចជា ៖ ជំងឺដែលគ្មានខួរក្បាល ឆ្អឹងខ្នងប្រេះ សរសៃឈាមលូតលាស់មិនប្រក្រតី ប្រេះមាត់ជាដើម។

4# នៅពេលដែលអ្នកធាត់កាន់តែខ្លាំង អត្រាដែលកូនអាចស្លាប់ក្នុងពោះកាន់តែខ្ពស់ ហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺលើសឈាមដូចគ្នា។
5# ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកនឹងអាចចេញឈាមច្រើនជាងមនុស្សធម្មតា ហើយអ្នកនឹងមិនសូវមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅដោះកូនឡើយ នោះកូននឹងមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ ដោយសារតែគេមិនអាចបៅដោះអ្នកច្រើន៕
