ដើម្បីឱ្យកូនមានសុខភាពល្អ និងឆ្លាត ម៉ាក់ៗមានផ្ទៃពោះមិនគួរបរិភោគអាហារទាំង៧នេះ

អាហារនៅពេលមានផ្ទៃពោះពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់នូវរូបរាង និងសុខភាពកូន ដូចនេះតើពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរបរិភោគអ្វីទើបកូនមានសុខភាពល្អ និងឆ្លាត?

1# មិនត្រូវរើសអាហារ

នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួររើសអាហារដោយមិនបរិភោគគ្រប់មុខនោះទេ ព្រោះបើអ្នករើសអាហារ អ្នកនឹងមិនអាចស្រូបយកសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាប់ឡើយ ដូចនេះកូននឹងមានប្រាជ្ញាខ្សោយជាមិនខាន។

2# មិនត្រូវផឹកកូកាច្រើន

អ្នកមិនត្រូវផឹកកូកាច្រើននោះទេ ព្រោះនៅក្នុងកូកាមានសារធាតុដែលអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ថែមទាំងប៉ះពាល់ដល់ថ្លើម បេះដូង និងក្រពះរបស់កូនទៀតផង។

Coke During Pregnancy: Is It Safe To Drink?

3# មិនត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឆ្អែតពេក

នៅពេលដែលអ្នកបរិភោគអាហារដែលមានសារធាតុចិញ្ចឹម អ្នកមិនគួរបរិភោគច្រើនពេកក្នុងពេលតែមួយនោះទេ ព្រោះវាមិនត្រឹមតែមិនល្អចំពោះកូនក្នុងផ្ទៃ វាថែមទាំងប៉ះពាល់ដល់អ្នកទៀតផង។

4# ហាមជក់បារី និងផឹកស្រា

ចំនុចនេះយើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយ ប៉ុន្តែយើងខ្ញុំនៅតែរំលឹក ព្រោះវាជាចំនុចដែលបំផ្លាញកូនអ្នកខ្លាំងបំផុត ធ្វើឲ្យគេគ្មានប្រាជ្ញាឆ្លាតវៃឡើយ។

No butts about it: Pregnant women still smoke | Your Pregnancy Matters | UT  Southwestern Medical Center

5# បន្លែ និងផ្លែឈើដែលមានគីមី

នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើ អ្នកត្រូវតែលាងឲ្យស្អាត ព្រោះបើអ្នកលាងមិនស្អាត ហើយបរិភោគ នោះវាប៉ះពាល់ដល់កូនខ្លាំងណាស់ ធ្វើឲ្យកូនលូតលាស់មិនគ្រប់ បើធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកបាត់បង់កូនទៀតផង។

6# តែក្រាស់

អ្នកមិនត្រូវផឹកតែដែលក្រាស់នោះទេ​ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់កូនបាន។

Drinking Chamomile Tea during Pregnancy: Benefits, Side Effects & more

7# មិនត្រូវបរិភោគអាហារកំប៉ុង

នៅពេលដែលអ្នកមានផ្ទៃពោះ​ អ្នកមិនគួរបរិភោគអាហារកំប៉ុងនោះទេ ព្រោះវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃខ្លាំងណាស់ ជាហេតុដែលអាចធ្វើឲ្យកូនមានខួរក្បាលខ្សោយ៕