ទុកយូរមិនកើតទេ! ពោះចេះតែតឹងណែន និងរឹងចន្លោះខែទី៤-៦អាចបង្កហានិភ័យ

ក្នុងចន្លោះខែទី៤ ដល់ទី៦នៃការពរពោះកូនក្នុងផ្ទៃ អ្នកម្តាយអាចនឹងមានអារម្មណ៍ថាពោះតឹងៗ និងរឹងៗ ជាពិសេស ក្នុងពេលយប់តែម្តង។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុមួយចំនួនដែលធ្វើឲ្យពោះរបស់អ្នកតឹង ហើយរឹងក្នុងចន្លោះខែទី៤ ដល់ទី៦ នៃការមានផ្ទៃពោះ។

Pregnancy Skincare: What's Safe for Your Face and Body | Parents

នៅពេលដែលអ្នកកើតមានអាការៈនេះ ប្រសិនជាពោះរបស់អ្នកមិនឈឺ ឬទ្វារមាសមិនមានចេញឈាម នោះមានន័យថាជារឿងធម្មតានោះទេ ដោយអាការៈនេះ កើតតែមួយភ្លេត និងបាត់វិញហើយ។ ពេលដែលកូនក្នុងផ្ទៃកម្រើកខ្លាំង នោះអ្នកម្តាយនឹងអាចកើតមានអារម្មណ៍ថាពោះតឹង និងរឹង

What Your Pregnancy Belly Shape Reveals About Your Baby : Bump Boxes

ជាពិសេស ពេលដែលអ្នកម្តាយនឿយហត់ពេក ក៏អាការៈនេះអាចកើតមានដែរ។ ដូចនេះ អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែប្រសិនជាអាការៈនេះកើតឡើងញឹកញាប់ពេក នឹងធ្វើឲ្យឈាមក្នុងស្បូនរបស់អ្នកដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយងាយកើតមុនខែខ្លាំងណាស់។

ដូចនេះ អ្នកម្តាយគួរតែទៅពិនិត្យពេលដែលពោះរបស់អ្នកតែងរឹង និងតឹងខ្លាំងច្រើនដង៕

ដកស្រង់ពី៖ Health.com