តើកូនអាចធ្វើឲ្យម៉ាក់ៗកក់ក្តៅនៅពេលណា?

ក្នុងនាមជាម្តាយថ្មី អ្នកតែងតែផ្តល់ភាពកក់ក្តៅឲ្យកូនជានិច្ច ដើម្បីឲ្យគេមានអារម្មណ៍កក់ក្តៅ ប៉ុន្តែតើអ្នកធ្លាប់សង្កេតឬទេថាកូនអ្នកធ្លាប់ផ្តល់ភាពកក់ក្តៅឲ្យអ្នក?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់7ចំណុចអ្នកពីវិធីដែលកូនអ្នកផ្តល់ឲ្យអ្នក

1# នៅពេលដែលគេឃើញអ្នកផឹកថ្នាំ ហើយគេយកស្ករគ្រាប់ឲ្យអ្នកពិសារ នេះជាទង្វើដ៏តូចមួយ ប៉ុន្តែក្នុងនាមជាម្តាយ អ្នកនឹងមានអារម្មណ៍សប្បាយចិត្តជាខ្លាំង។

2# នៅពេលដែលកូនឃើញអ្នកឈឺ ហើយពាក់កណ្តាលយប់គេក្រោកឡើងដណ្តប់ភួយឲ្យអ្នក នៅពេលនោះហើយដែលអ្នកមានអារម្មណ៍កក់ក្តៅជាខ្លាំង។

Can bumping my pregnant belly hurt the baby? | Your Pregnancy Matters | UT  Southwestern Medical Center

3# នៅពេលដែលអ្នកពិបាកចិត្ត ឬមិនសប្បាយចិត្ត គេនឹងធ្វើសកម្មភាពផ្សេងៗមកធ្វើឲ្យអ្នកសប្បាយចិត្ត ហើយលួងលោមអ្នក នោះគេកំពុងតែធ្វើឲ្យអ្នកបាត់នូវទុក្ខកង្វល់ផ្សេងៗហើយ។

4# នៅពេលដែលគេឃើញអ្នកចិតខ្ទឹមបារាំង ហើយហៀរទឹកភ្នែក  ពេលនោះគេយកក្រដាសមកជូតឲ្យអ្នក នោះបញ្ជាក់ថាគេកំពុងតែធ្វើឲ្យអ្នកមានភាពកក់ក្តៅក្នុងខ្លួនដោយសារតែទង្វើតូចតាចរបស់គេ។

5# នៅពេលដែលអ្នកធ្វើការងារចប់ គេនឹងជួយម៉ាស្សាឲ្យអ្នក ថ្វីត្បិតតែវាជារឿងធម្មតា ប៉ុន្តែវាជារឿងដែលធ្វើឲ្យអ្នកមានភាពកក់ក្តៅណាស់។

How to Tell Your Toddler That You're Pregnant | Parents

6# នៅពេលដែលដៃអ្នកទាំងសងខាងកំពុងយួរឥវ៉ាន់ ហើយខ្សែស្បែកជើងអ្នករបូត គេជួយចងអ្នកដោយមិនចាំបាច់អ្នកហៅគេឡើយ នោះគេជាក្មេងដែលចេះគិតខ្លាំងណាស់ ហើយទង្វើនេះជាអារម្មណ៍ដែលធ្វើឲ្យអ្នកមានភាពកក់ក្តៅជាខ្លាំង។

7# នៅពេលដែលអ្នកឈ្លោះគ្នាជាមួយស្វាមីអ្នក គេជាមនុស្សម្នាក់គត់ដែលឈរនៅខាងអ្នកដោយមិនខ្វល់ថាអ្នកត្រូវឬខុស អារម្មណ៍បែបនោះពិតជាកក់ក្តៅខ្លាំងណាស់៕

How Having a Baby Affects Your Relationship With Your Partner