ស្ត្រីមានផ្ទៃពោះក្តៅក្នុង ត្រូវតែប្រយ័ត្នពីអាការៈទាំងនេះ
ថ្ងៃនេះយើងខ្ញុំនឹងធ្វើការបង្ហាញអ្នកពីចំនុចមួយចំនួនដែលអ្នកមិនអាចធ្វើនៅពេលដែលអ្នកក្តៅក្នុង។ ខាងក្រោមនេះជាចំណុចគួរចៀសវៀង៖
1# មិនត្រូវបញ្ចុះកម្តៅភ្លាម
ការក្តៅក្នុងនេះចែកចេញជាពីរប្រភេទ ការក្តៅក្នុងខ្សោយ និងខ្លាំង នៅពេលដែលអ្នកមានអាការៈក្តៅក្នុងខ្សោយ អ្នកមិនត្រូវប្រើអាហារដែលបំបាត់ការក្តៅក្នុងខ្លាំងមកបំបាត់នោះទេ ដូចជាអាហារដែលអាចធ្វើឲ្យអ្នកត្រជាក់ក្នុងខ្លាំង ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយប្រសិនជាអ្នកក្តៅក្នុងខ្លាំង អ្នកអាចផឹកទឹកសណ្តែកខៀវបាន វានឹងជួយអ្នកបញ្ចុះកម្តៅបាន ប៉ុន្តែមិនត្រូវបរិភោគច្រើនដូចគ្នា បរិមាណល្មមទៅបានហើយ។
2# មិនត្រូវបរិភោគម្រះ
អ្នកទាំងអស់គ្នាសុទ្ធតែដឹងថានៅក្នុងម្រះមានសារធាតុដែលអាចធ្វើឲ្យមនុស្សត្រជាក់ក្នុងបាន ប៉ុន្តែវាមិនស័ក្តិសមចំពោះស្ត្រីមានផ្ទៃពោះនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងអត្រារលូតកូនខ្ពស់ណាស់។
3# មិនត្រូវញ៉ាំម្ទេស
នៅពេលដែលអ្នកមានអាការៈក្តៅក្នុង អ្នកមិនត្រូវពិសារម្ទេសនោះទេ ព្រោះវាអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ធ្វើឲ្យទារកមិនអាចលូតលាស់បានល្អឡើយ។
4# មិនត្រូវបរិភោគអាហារបំពងខ្លាញ់
អាហារបំពងខ្លាញ់ គឺជាអាហារដែលងាយធ្វើឲ្យអ្នកក្តៅក្នុងបំផុត ដូចនេះប្រសិនជាអ្នកមានអាការៈនេះរួចមកហើយ អ្នកមិនត្រូវពិសារទេ ហើយក៏មិនត្រូវបរិភោគឆាខ្វៃ សាច់ពពែ សាច់ឆ្កែ និងដំឡូងបារាំងចៀននោះទេ។
5# មិនត្រូវខឹង
ការខឹងក៏ជាកត្តាដែលធ្វើឲ្យអ្នកមានអាការៈក្តៅក្នុងនេះកាន់តែធ្ងន់ធ្ងរដែរ ដូចនេះអ្នកត្រូវតែរក្សាចិត្តឲ្យសប្បាយ មិនត្រូវឆាប់ខឹង និងមួលម៉ៅនោះទេ ទើបវាល្អចំពោះសុខភាពអ្នក។
6# មិនត្រូវចូលគេងយប់ជ្រៅ
អ្នកត្រូវតែមានទម្លាប់ចូលគេងពីព្រលឹមពេលដែលអ្នកមានអាការៈក្តៅក្នុង ព្រោះបើអ្នកចូលគេងយប់ពេក វានឹងធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ៕