ស្ត្រីកំពុងពរពោះ មិនអាចញ៉ាំទឹក៣នេះជាដាច់ខាត
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹកដែលអ្នកម្តាយមានផ្ទៃពោះមិនគួរញ៉ាំ ព្រោះអាចប៉ះពាល់ដល់សុខភាព
1# អ្នកម្តាយមានផ្ទៃពោះ មិនអាចញ៉ាំទឹកដែលមិនដាំពុះទេ ព្រោះទឹកដែលមិនយកទៅដាំឲ្យពុះ ហើយយកមកញ៉ាំ នឹងធ្វើឲ្យអ្នកម្តាយងាយប្រឈមមុខនឹងមហារីកខ្លាំងណាស់។
2# ស្ត្រីមានផ្ទៃពោះ មិនអាចញ៉ាំទឹកក្តៅដែលផ្ទុកក្នុងដបរក្សាកម្តៅដែលមានរយៈពេលលើសពី២៤ម៉ោងឡើយ ព្រោះវាអាចបញ្ចេញសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយ និងកូនដោយមិនដឹងខ្លួន។
3# អ្នកម្តាយមានផ្ទៃពោះ មិនអាចពិសារទឹកតែដែលឆុងក្នុងដបរក្សាកម្តៅឡើយ ព្រោះនៅពេលដែលអ្នកដាក់តែឆុងក្នុងនោះ វានឹងអាចបំផ្លាញវីតាមីនទាំងឡាយដែលមានក្នុងនោះ។ ជាហេតុដែលធ្វើឲ្យគ្រោះថ្នាក់ដល់អ្នក និងកូនបានក្រោយពេលដែលញ៉ាំតែនោះ ថែមទាំងរារាំងមិនឲ្យកូនទទួលបានវីតាមីនគ្រប់គ្រាន់ឡើយ៕