ទម្លាប់មិនល្អទាំង៣របស់អ្នកម្តាយផ្តល់ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ
អ្នកម្តាយគ្រប់រូប គួរតែកែទម្លាប់មិនល្អខាងក្រោម ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។
1# អ្នកគួរតែកែចោលទម្លាប់ដែលបរិភោគបាយ៣ពេលមិនទៀងទាត់។ ការបរិភោគបាយមិនទៀងពេល នឹងអាចបំផ្លាញសុខភាពកូនក្នុងផ្ទៃយ៉ាងងាយ។ ដូចនេះ អ្នកគួរតែពិសារឲ្យបានទៀងពេល ហើយបរិភោគបន្លែ និងផ្លែឈើគ្រមុខ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
2# អ្នកគួរតែកែចោលទម្លាប់ចូលគេងយប់ជ្រៅ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់កូន ព្រមទាំងអ្នកម្តាយផងដែរ។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់ពី៧ទៅ៨ម៉ោង ហើយពេលថ្ងៃ អ្នកគួរតែសម្រាកចាប់ពី៣០ទៅ៦០នាទី ទើបសុខភាពរបស់កូនក្នុងផ្ទៃអាចល្អ។
3# អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ ដោយមិនគួរឆាប់មួលម៉ៅ ហើយឆាប់ខឹងនោះទេ ព្រោះវាអាចធ្វើប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ មានតែការរក្សាអារម្មណ៍ឲ្យស្ងប់ និងល្អទេ ដែលធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ៕