អំឡុងពេលពពោះ អ្នកម្តាយកើតមានអាការៈ២នេះ បង្ហាញថាកូនលូតលាស់ល្អ

ជាការពិតណាស់ ប៉ា ហើយនិងម៉ាក់គ្រប់រូបពិតជាបារម្ភចំពោះកូនក្នុងផ្តៃ។ ពេលនេះយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកម្តាយថាកូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អណាស់ប្រសើរ។

ចំណុច ២ នេះជាចំណុចសំខាន់ដែលអ្នកម៉ាក់អាចកត់ចំណាំបានយ៉ាងងាយស្រួល៖

១. ប្រសិនជាអ្នកតែងក្អួតក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ មានន័យថា កូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អ ទើបធ្វើឲ្យអ្នកម្តាយតែងក្អួតជានិច្ច។ អាការៈក្អួតនេះ នឹងចាប់ផ្តើមបាត់ក្រោយពេលដែលអ្នកពរពោះបាន៣ខែឡើងទៅ។

២. ប្រសិនជាអ្នកម្តាយតែងមានអារម្មណ៍ថាចង់បត់ជើងតូចក្នុង៣ខែដំបូងនៃការមានផ្ទៃពោះ ក៏ជារឿងធម្មតាដែរ។ ដូចនេះ អ្នកម្តាយមិនគួរខ្លាចចូលបន្ទប់ទឹកច្រើន ហើយមិនហ៊ានញ៉ាំទឹកឡើយ។ អាការៈចូលបន្ទប់ទឹកច្រើននេះ នឹងអាចកើតឡើងកាន់តែច្រើនក្នុងពេលដែលអ្នកជិតគ្រប់ខែ ព្រោះកូនក្នុងផ្ទៃកំពុងតែលូតលាស់បានល្អ ហើយធំ។ ដូចនេះ អ្នកម្តាយមិនចាំបាច់បារម្ភ និងខ្លាចខ្លាំងពីអាការៈនេះឡើយ៕

ដកស្រង់ពី​៖ Health.com