ចំណុចទាំង ៨ ដែលអាចបញ្ជាក់ថាកូនអ្នកឆ្លាតជាងក្មេងដទៃ
បើកូនអ្នកមានចំនុចទាំង៨ខាងក្រោមនេះ នោះបញ្ជាក់ថាកូនអ្នកជាកូនក្មេងដែលមានប្រាជ្ញាឆ្លាតវៃខុសពីក្មេងដទៃទៀត។ ចំណុចទាំង៨នេះមានដូចខាងក្រោម៖
1# កុមារដែលចូលចិត្តសើច អាចនិយាយបានថាចូលចិត្តសើចតាំងពីជាទារក។
2# ទារកដែលបើកកណ្តាប់ដៃលឿន ព្រោះជាធម្មតាទារកកើតមកសុទ្ធតែក្តាប់ដៃគេជាប់ លុះក្រោយពេល៣ខែទើបគេចាប់ផ្តើមលាដៃរបស់គេ ដូចនេះបើគេលាលឿន មានន័យថាខួរក្បាលគេឆ្លាត ព្រោះខួរក្បាលបញ្ជាឱ្យដៃលា។
3# កុមារដែលចូលចិត្តតួលេខក៏ឆ្លាតដែរ។
4# កុមារដែលមានការចងចាំល្អ គេតែងតែចំណាំបានគ្រប់រឿងដែលអ្នកប្រាប់គេ និងទីកន្លែងដែលអ្នកធ្លាប់នាំគេទៅ។
5# កុមារដែលអាចផ្តោចអារម្មណ៍ទៅលើវត្ថុមួយបានយូរ មិនងាយបែកអារម្មណ៍។
6# កុមារដែលឆាប់ចេះនិយាយ ក៏ជាកុមារដែលឆ្លាតដែរ ព្រោះកុមារដទៃត្រូវការពេលវេលាយូរដើម្បីរៀននិយាយ។
7# កុមារដែលស្រលាញ់ចូលចិត្តប្រដាប់ប្រដាល់លេងជាច្រើនប្រភេទខុសៗគ្នា។
8# កុមារដែលចូលចិត្តឆ្ងល់គ្រប់រឿង ហើយថែមទាំងចូលចិត្តអានសៀវភៅផ្សេងៗទៀតផង៕