តើស្ត្រីមានផ្ទៃពោះគួរតែឈរដូចម្តេច?

នៅពេលដែលអ្នកឈានដល់ដំណាក់កាលជិតកើត នោះពោះអ្នកនឹងកាន់តែធំជាងមុន ជាហេតុដែលអាចប៉ះពាល់ដល់ដំណើររបស់អ្នកជាខ្លាំង ព្រោះទើសពោះរបស់អ្នកខ្លាំងណាស់ ហើយសូម្បីតែការឈរក៏ពិបាកដូចគ្នា។ ដូចនេះតើមានចលនាអ្វីខ្លះដែលអាចជួយស្ត្រីមានផ្ទៃពោះឈរស្រួលនោះ?

Is It Safe to Stand Long Hours during Pregnancy?

តាមពិតទៅស្ត្រីមានផ្ទៃពោះគេមិនឱ្យឈរច្រើន និងយូរឡើយ ដោយសារតែវាអាចធ្វើឱ្យឈាមដើរមិនស្រួល ជាហេតុដែលអាចធ្វើឱ្យមានអាការៈហើមបាន ប៉ុន្តែប្រសិនជាអ្នកត្រូវតែឈរដោយខានពុំបាន អ្នកអាចបន្ធូរស្មាអ្នកនៅពេលដែលឈរ ជើងទាំងពីររាងកន្ទេកបន្តិច ដោយត្រូវតែដាក់ជើងឱ្យត្រង់ នោះអ្នកនឹងមិនសូវមានភាពនឿយហត់ឡើយ ដោយសារតែកម្លាំងគឺប្រមូលផ្តុំនៅជើងទាំងសងខាង ហើយប្រសិនជាអ្នកឈរយូរ អ្នកត្រូវតែជើងមួយដាក់ទៅមុខ ជើងមួយដាក់ទៅក្រោយ ដោយមិនត្រូវឱ្យឃ្លាតពីគ្នាខ្លាំងពេកទេ ព្រោះអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់ ហើយត្រូវតែផ្លាស់ប្តូរជានិច្ច ហើយម្យ៉ាងទៀតអ្នកក៏ត្រូវហាត់ប្រាណដែរ ព្រោះវាអាចធ្វើឱ្យឈាមអ្នកដើរស្រួលនៅពេលដែលអ្នកឈរយូរ៕