អាហារទាំង៨ស្ត្រីមានផ្ទៃពោះគួរបរិភោគ

ដោយសង្កេតឃើញថាអ្នកមានផ្ទៃពោះខ្វះចំណេះដឹងក្នុងការញុំាអាហារដែលមានជីវជាតិសម្រាប់កូនក្នុងផ្ទៃ ដូច្នេះថ្ងៃនេះ Parenting tip បានលើកយកអាហារទាំង8ដើម្បីជាជំនួយដល់អ្នកម្តាយនិងទារក។

1# ស៊ុតក្ងាន
មានប្រូតេអីុនខ្ពស់ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពរាងកាយ និងផ្តល់ថាមពលដល់រាងកាយរបស់យើង។ ជាទូទៅ ប្រូតេអីុននៅក្នុងស៊ុតក្ងានមានប្រយោជន៍ដូចជា៖
បង្កើតឡើង និងបង្កើនម៉ាសសាច់ដុំ
ផ្តល់កម្លាំងឱ្យរាងកាយ
ផ្តល់ថាមពលដើម្បីធ្វើសកម្មភាព
ថែរក្សា និងបង្កើនប្រព័ន្ធភាពស៊ាំ
2# ទឹកឃ្មុំ
ការថែរក្សាសុខភាពខ្លួនឯងនៅពេលតាំងគភ៌ ជារឿងសំខាន់មួយ ក៏ដូចជាការថែរក្សាទារកនៅក្នុងផ្ទៃដែរ ជាពិសេសពិសេសការថែរក្សាស្បែកនៅអម្លុងពេលតាំងគភ៌ ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុក្ខដាក់ជាពិសេសតែម្ដង ព្រោះថា នៅអម្លុងពេលនោះសម្បុរស្បែករបស់អ្នកម្ដាយ និងផ្លាស់ប្ដូរជាសម្បុរដែលខ្មៅរលោង មើលទៅអាចជាសម្បុរព័ណខៀវនៅអម្លុងពេលពពោះ ពោលគឺមកពីការផ្លាស់ប្ដូរអ័រម៉ូនខ្លះនៅពេលនោះ ដូច្នោះហើយអ្នកម្ដាយអាចថែរក្សាស្បែកបានតាមរយៈការទទួលអាហារមានប្រយោជន៍ជួយបំប៉នស្បែកដូចជា ទឹកឃ្មុំជាដើម ។


3# ផ្លែបឺរ
វាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-3 ច្រើនដែលជួយឱ្យកូនកើតមកឆ្លាត អាចស្រូបយកសារធាតុចិញ្ចឹមបានល្អ ផ្តល់ថាមពលដល់ការលូតលាស់របស់គភ៌ក្នុងខែចុងក្រោយ។ ញ៉ាំប័រមិនធ្វើឱ្យស្ត្រីទល់លាមក ធាត់ កើតជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមឡើយ។ ផ្លែបឺរគឺជាផ្លែឈើដែលមិនធម្មតាទេព្រោះវាមានអាស៊ីតខ្លាញ់យ៉ាងច្រើនមួយ។ពួកគេគឺមានជាតិសរសៃខ្ពស់
ផងដែរដូចជា B-វីតាមីន (ជាពិសេសជាតិអាស៊ីត folate) វីតាមីន Kប៉ូតាស្យូម​ ទង់ដែង វីតាមីនEនិងវីតាមីន C។ដូច្នេះផ្លែបឺរគឺជាជម្រើសមួយយ៉ាងធំសម្រាប់ស្ត្រីមានផ្ទៃពោះ។
4# ផ្លែស្រកានាគ
ដូចទៅនឹងផ្លែក្រូចថ្លុងដែរ គឺការពារសុខភាពបេះដូង និង កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អក្នុងខ្លួនរបស់អ្នក។


5# ផ្លែល្មុត
ពោរពេញ​ទៅ​ដោយ​សារជាតិ​អេឡិចត្រូលីត (Electrolyte), វីតាមីន A, កាបូអ៊ីដ្រាត និង​ថាមពល ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ផលិត​ទឹកដោះ
ជួយ​ដោះស្រាយ​អាការៈ​វិលមុខ និង​ក្អួតចង្អោរ ថែមទាំង​ការពារ​ជំងឺ​រលាក​ពោះវៀន​ទៀតផង
6# ផ្លែម្ឃុត
​ ​១. ជួយ​សុខភាព​ស្បែក ធ្មេញ​និង​ជួយ​ពន្យារ​ភាព​ចាស់ ៖ ផ្លែ​មង្ឃុត​មាន​ផ្ទុក​នូវ​សារធាតុ Anti Oxidants ដូចគ្នា​នឹង​ស្លឹក​តែ​ដែរ ។ សារធាតុ​នេះ​មានគុណ​ប្រយោជន៍​ដល់​ការថែរក្សា​សុខភាព​ស្បែក​ដូចជា ការពារ​ពី​ជំងឺ​មុន ជំងឺ​ស្បែក​ស្ងួត​និង​រលាក​ស្បែក​ជាដើម ហើយ​វា​នឹង​ជួយ​មិន​ឲ្យ​ស្បែក​ឆាប់​ចាស់​ថែម​ទៀតផង ។ ផ្សេងទៀត​វា​ក៏​អាចជួយ​ដល់​សុខភាព​មាត់​ធ្មេញ​ឲ្យ​ល្អ​ផងដែរ ។​
​ ​២. សម្បូរ​ទៅដោយ​វីតា​មីន C ៖ ផ្លែ​មង្ឃុត​គឺ​សំបូរ​ទៅដោយ​វីតាមីន C ចំនួន ១២% ក្នុង​១០០​ក្រាម នៃ​សាច់​មង្ឃុត ។ ចំពោះ សារធាតុ​វិ​តា​មីន C គឺអាច​ប្រឆាំងនឹង​វីរុស​និង​បាក់តេរី​ដូចជា​ជំងឺ​ផ្តាស​សាយ​ជាដើម ដូចនេះ​បើ​ពិសា​ផ្លែ​មង្ឃុត​ដែល​សំបូរ​ដោយ​វីតាមីន C នេះ អាច​ប្រឆាំងនឹង​ជំងឺ​គ្រុនក្តៅ​និង​ផ្តាស​សាយ​ធម្មតា​បាន ផងដែរ ។​
​ ​៣. មាន​កម្រិត​ការ​ឡូរី​ទាប​តែ​សម្បូរ​ជាតិ​កាក​សរសៃ ( Fiber ) ៖ ផ្លែ​មង្ឃុត​ជាទូទៅ គឺមាន​រសជាតិ​ផ្អែម​និង​ឈ្ងុយ​ឆ្ងាញ់ ប៉ុន្តែ​អ្នកដឹង​ទេ​ថា វា​ជា​ផ្លែឈើ​ដែល​មាន​ផ្ទុក​នូ​វកា​ឡូរី​ទាប​បំផុត​ត្រឹមតែ ៦៣​កាឡូរី​ក្នុង​១០០​ក្រាម ប៉ុណ្ណោះ ដែល​មិន​អាចធ្វើ​ឲ្យ​ធាត់​ឡើយ ។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ វា​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ( Fiber ) មាន​ប្រយោជន៍​អាច​រក្សាសុខ​ភា​ពរាងកា​យ​មិន​ឲ្យ​ធាត់​និង​លើស​ទម្ងន់ ។​
​ ​៤. ធ្វើ​ឲ្យ​ដំណើរ​ឈាម​រត់​បាន​ល្អ ៖ ផ្លែ​មង្ឃុត​អាច​ជួ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ខ្វះ​ឈាម ។ បើ​អ្នក​ចូលចិត្ត​ពិសា​ផ្លែ​នេះ វា​អាច​ជួយ​ដំណើរ​រត់​នៃ​សរសៃ​ឈាម បាន​ល្អ​ក្នុង​រាងកាយ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​និង​ការ​ឈឺ​ចុកចាប់​ត្រង់​ទ្រូង​ខ្លាំង​ជាដើម ៕


6# ផ្លែក្រូច
ពពួកក្រូចសម្បូរទៅដោយវីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុង 3ខែចុងក្រោយ។ វីតាមីន C ជួយការពារពីការសម្រាលកូនមិនគ្រប់ខែ ស្រូបយកជាតិដែក និងជាតិកាល់ស្យូមបានល្អ និងជួយឱ្យទារកលូតលាស់រឹងមាំ។
7# ផ្លែចេក៖ មាន​អាស៊ីដ​ហ្វូកលិក, វីតាមីន C, B6, ប៉ូតាស្យូម និង ម៉ាញ៉េស្យូម
វីតាមីន B6 នៅ​ក្នុង​ផ្លែ​ចេក ជួយ​រក្សា​កម្រិត​សូដ្យូម និង​គ្រប់គ្រង​ដំណើរ​ចង់​ក្អួតចង្អោរ
ម៉ាញ៉េស្យូម នៅ​ក្នុង​ផ្លែ​ចេក ជួយ​ស្តា​តុល្យភាព​នៃ​សារធាតុរាវ​ល្អៗ
ប៉ូតាស្យូម នៅ​ក្នុង​ផ្លែ​ចេក មាន​សារៈសំខាន់​ដើម្បី​ការពារ​ស្រ្តី​ជា​ម្តាយ ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល ឬ ជំងឺ​ផ្សេងៗ​ដែល​អាច​កើត​មាន ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ
ជាធម្មតា​គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​បរិភោគ​ផ្លែ​ចេក​មួយ​ផ្លែ ជា​រៀង​រាល់​ថ្ងៃ ក្នុង​អំឡុងពេល​ត្រី​មាស​ដំបូង


8# ផ្លែត្របែក
ជួយ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​របស់​ស្រ្តី​ជា​ម្តាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ
សម្បូរ​ទៅ​ដោយ​វីតាមីន C, វីតាមីន E, សារជាតិ Iso-Flavonoids, សារជាតិ Carotenoids និង​សារជាតិ Polyphenols ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលាយ​អាហារ និង​ផ្តល់​នូវ​កម្លាំង​ដើម្បី​បណ្ដុះ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​របស់​ទារក