ការពិតដែលប៉ាម៉ាក់គួរដឹងពីចង្វាក់បេះដូងរបស់កូនតូច

ចង្វាក់បេះដូងរបស់មនុស្សមានភាពជាក់លាក់ទៅតាមវ័យ តែប្រសិនបើវាលោតលឿនពេក ឬយឺតពេក ត្រូវបានគេចាត់ទុកថាជារឿងមិនធម្មតា។ ខាងក្រោមនេះ គឺជាការពិតមួយចំនួនដែលប៉ាម៉ាក់ទាំងឡាយគួរដឹងពីចង្វាក់បេះដូងរបស់កូនតូច៖

Children's heart rates rising as a generation of 'couch potato kids' risk  premature death - Mirror Online

ការពិតទី១

កុមារដែលមានអាយុចាប់ពី ៣ទៅ៤ឆ្នាំ​ អត្រាសម្រាកជាមធ្យមគួរតែមានចង្វាក់បេះដូងចាប់ពី ៨០ ទៅ ១២០ក្នុងមួយនាទី។ ចន្លោះអាយុពី ៥ទៅ៦ ឆ្នាំ អត្រាចង្វាក់បេះដូងគួរតែមានចាប់ពី ៧៥ទៅ ១១៥ដងក្នុងមួយនាទី។

ប្រសិនបើកូនរបស់អ្នកមានអាយុចន្លោះពី ៧ទៅ៩ឆ្នាំ អត្រាចង្វាក់បេះដូងគួរតែមានចាប់ពី ៦០ ទៅ ១១០ដងក្នុងមួយនាទី។ បន្ទាប់ពីអាយុ ១០ឆ្នាំ  អត្រាចង្វាក់បេះដូងនឹងលោតចន្លោះពី ៦០ ទៅ ១០០ដងក្នុងមួយនាទី។

កាពិតទី២

នៅពេលកូនរបស់អ្នកមានសកម្មភាពខ្លាំង ចង្វាក់បេះដូងអាចឡើងដល់ ២២០ដងក្នុងមួយនាទី។ តាមពិតទារកមានអត្រាចង្វាក់បេះដូងខ្ពស់ជាងកុមារដែលមានអាយុលើសពី ៨ទៅ៩ឆ្នាំ។

ការពិតទី៣

ការផ្លាស់បប្តូរចង្វាក់បេះដូងគឺធម្មតា នៅពេលរាងកាយធ្វើសកម្មភាព ហើយនៅពេលសម្រាកអត្រាចង្វាក់បេះដូងនឹងដើរធម្មតា។ ចង្វាក់បេះដូងនៅពេលគេង ទាបជាងអត្រាចង្វាក់បេះដូងនៅពេលកុមារសម្រាកធម្មតា។ ជាមួយគ្នានេះផងដែរ សកម្មភាពរាងកាយខ្លាំងក្លា អាចបង្កើនចង្វាក់បេះដូងយ៉ាងឆាប់រហ័ស។

ការពិតទី៤

ប្រសិនបើចង្វាក់បេះដូងរបស់កូនដើរលឿន ឬយឺត ដោយគ្មានហេតុផល វាជារឿងដែលគួរឲ្យព្រួយបារម្ភ។

The Newborn Clinical Examination Handbook

ការពិតទី៥

ចង្វាក់បេះដូងដើរមិនទៀត គឺជាលក្ខខណ្ឌមួយដែលអាចបណ្តោលឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការលោត។ ក្នុងករណីខ្លះបេះដូងក៏អាចផ្អាកដំណើរការបានដែរ ស្ថានភាពនេះត្រូវការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ។

ការពិតទី៦

ប្រសិនបើកូនរបស់អ្នកបង្ហាញរោគសញ្ញាឈឺទ្រូង ញ័រទ្រូង វិលមុខ អស់កម្លាំងខ្លាំងដោយគ្មានមូលហេតុជាដើម យកល្អគួរទៅពិនិត្យឲ្យដឹងថា ចង្វាក់បេះដូងដើរលឿន ឬយឺត។

ការពិតទី៧

វាចាំបាច់ណាស់ក្នុងការនាំកូនទៅពិនិត្យសុខភាព ប្រសិនបើអ្នកសង្កេតឃើញចង្វាក់បេះដូងលោតលឿនពេក ឬយឺតពេក ដោយគ្មានហេតុផលច្បាស់លាស់។ វេជ្ជបណ្ឌិតអាចណែនាំឲ្យប្រើថ្នាំ ឬវះកាត់អាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យ៕