ស្ត្រី៤ប្រភេទនេះ ងាយប្រឈមនឹងកូនក្រៅស្បូន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយប្រឈមមុខនឹងកូនក្រៅស្បូន។ តើមានអ្វីខ្លះទៅ?
1# ប្រសិនជាលោកយាយ ឬម្តាយរបស់អ្នកធ្លាប់ប្រឈមមុខនឹងកូនក្រៅស្បូន នោះអ្នកក៏អាចប្រឈមមុខនឹងកូនក្រៅស្បូននេះបានដែរ។ កូនក្រៅស្បូនអាចបណ្តាលមកពីកត្តាតណពូជបាន។
2# នារីដែលចូលចិត្តប្រើការជក់បារី និងញ៉ាំស្រាច្រើនមកកំចាត់សម្ពាធអារម្មណ៍ នឹងធ្វើឲ្យគេងាយប្រឈមមុខនឹងកូនក្រៅស្បូនណាស់ពេលដែលគេមានផ្ទៃពោះ។ ដូចនេះ អ្នកមិនគួរទម្លាប់ជក់បារី និងញ៉ាំស្រាឡើយ ទើបអាចការពារអ្នកពីកូនក្រៅស្បូននេះបាន។
3# នៅពេលដែលអ្នកប្រើការពន្យារកំណើតខុសក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងការមានកូនក្រៅស្បូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីរបៀបពន្យារកំណើតដែលត្រឹមត្រូវ ទើបអាចចៀសពីការមានកូនក្រៅស្បូននេះ។
4# នៅពេលដែលស្បូនអ្នកកើតមានបញ្ហា អ្នកក៏អាចជួបនឹងកូនក្រៅស្បូននេះបានដែរ។ ដូចនេះ ពេលដែលអ្នកមានផ្ទៃពោះ គួរតែទៅពិនិត្យឲ្យបានទៀងទាត់ ទើបអាចការពារសុខភាពអ្នក និងកូនបានល្អ៕