អ្នកម្តាយមានអារម្មណ៍បែបនេះកូននឹងងាយស្រួលចិញ្ចឹម

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអារម្មណ៍ដែលអាចប្រាប់អ្នកម្តាយថាកំពុងពរពោះកូនដែលងាយស្រួលចិញ្ចឹម។

1# នៅពេលដែលកូនក្នុងផ្ទៃកម្រើកប្រក្រតី ដោយរៀងរាល់១២ម៉ោងធ្វើចលនាបាន៣០ដង នោះមានន័យថាកូនក្នុងផ្ទៃមានសុខភាពល្អណាស់។ ពេលដែលកូនក្នុងផ្ទៃលូតលាស់បានល្អ កូនកើតចេញមកក៏ងាយស្រួលចិញ្ចឹមផងដែរ។

2# នៅពេលដែលចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃដំណើរការបានល្អ នោះមានន័យថា កូនក្នុងផ្ទៃមានសុខភាពល្អណាស់។ ជាហេតុដែលធ្វើឲ្យកូនក្រោយពេលដែលកើតចេញមក នឹងស្រួលចិញ្ចឹម មិនសូវទៅមន្ទីរពេទ្យនោះទេ។

3# ប្រសិនជាអ្នកម្តាយពិសារបាន នោះកូនក្នុងផ្ទៃ នឹងអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ នៅពេលដែលកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះបានគ្រប់ នោះកូននឹងមានសុខភាពរឹងមាំ។ ជាហេតុដែលធ្វើឲ្យគេកើតចេញមកនឹងងាយស្រួលក្នុងការចិញ្ចឹមខ្លាំងណាស់៕