អ្នកម្តាយគួរតែជ្រើសរើសញ៉ាំអាហារទាំងនេះក្នុងចន្លោះខែទី ៦
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ។
ក្នុងដំណាក់កាលមានផ្ទៃពោះ៦ខែ អ្នកម្តាយគួរតែរក្សារបបអាហារឲ្យបានល្អ ដោយនៅតែបន្តផ្តល់សារធាតុចិញ្ចឹមដល់កូនក្នុងផ្ទៃ។ ជាពិសេស អ្នកម្តាយគួរតែប៉ូវឲ្យគ្រប់ប្រូតេអ៊ីន កាលស្យូម សារធាតុដែក ព្រមទាំងសារធាតុដទៃទៀត។ ប៉ុន្តែប្រូតេអ៊ីនជាសារធាតុដែលអ្នកម្តាយត្រូវប៉ូវច្រើនក្នុងពេលពរពោះបាន៦ខែ ព្រោះជាពេលដែលខួរក្បាលកូនលូតលាស់ល្អជាងគេ ហើយប្រូតេអ៊ីននេះនឹងជួយឲ្យកូនក្នុងផ្ទៃឆ្លាតណាស់ក្រោយកើតចេញមក។ អាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់មានដូចជា តៅហ៊ូ ទឹកដោះគោ ពពួកស៊ុត ផ្ទី និងសណ្តែកសៀង។ ក្នុងដំណាក់កាលនេះដែរ អ្នកម្តាយក៏ត្រូវការប៉ូវកាលស្យូមដែរ ទើបមិនសូវរមួលក្រពើ។ អាហារដែលមានផ្ទុកកាលស្យូមមានដូចជា ផលិតផលដែលធ្វើពីទឹកដោះគោ ពងមាន់ និងពពួកសណ្តែកជាដើម៕