បើហើមជើងពេលមានផ្ទៃពោះ តើគួរធ្វើដូចម្តេច?

តើនៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមានអាការៈហើមជើងឬទេ?ប៉ុន្តែយើងខ្ញុំជឿជាក់ថាភាគច្រើនសុទ្ធតែមានអាការៈនេះដូចនេះតើមានវិធីអ្វីសម្រាប់សម្រួល?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការបំបាត់វា។

1# អ្នកអាចម៉ាស្សាជើងអ្នកពីក្រោមឡើងលើ ឬម៉ាស្សាខ្នងជើង ព្រោះវាអាចធ្វើឱ្យឈាមអ្នកដើរស្រួល ដែលអាចធ្វើឱ្យអ្នកបាត់នូវអាការៈហើមជើងបាន។

Foot Massage During Pregnancy: Is It Safe, Benefits & Risks

2# អ្នកក៏អាចត្រាំជើងអ្នកបានដែរ ដោយប្រើទឹកក្តៅមកត្រាំ ហើយទឹកក្តៅនោះត្រូវតែមានសីតុណ្ហភាពប្រហែល៤០អង់ស្សាសេទើបអាចឱ្យឈាមដើរបានលឿន និងដើរបានស្រួល។

3# អ្នកក៏អាចប្រើវិធីហាត់ប្រាណមកបំបាត់ការហើមជើងនេះដែរ ដោយអ្នកអាចដើរជារៀងរាល់ថ្ងៃក្នុងសួនច្បារ នោះអ្នកនឹងបាត់អាការៈហើមជើងនេះបានខ្លះ។

4# នៅមុនពេលដែលអ្នកគេង អ្នកអាចដាក់ខ្នើយមួយកល់ក្រោមជើងអ្នកប្រហែល៣០ដឺក្រេ នោះវានឹងអាចជួយឱ្យឈាមអ្នកដើរបានល្អ។

What exercise can you do during pregnancy? | Mumsnet

5# អ្នកអាចយកសណ្តែកក្រហមចំនួន៥០ក្រាម ដាំជាមួយពុទ្ធ្រាក្រហមចំនួន៧គ្រាប់ រួមជាមួយសណ្តែកដីក្រហម(តាមចំនូលចិត្តអ្នក)។ដំបូងអ្នកត្រូវយកសណ្តែកក្រហម និងពុទ្ធ្រាក្រហមទៅលាងឱ្យស្អាត បន្ទាប់មកយកសណ្តែកក្រហម ពុទ្ធ្រាក្រហម និងសណ្តែកដីក្រហមទៅត្រាំក្នុងទឹកចំនួន៦ម៉ោង បន្ទាប់មកទៀតយកគ្រឿងទាំងអស់ដាំជាមួយស្ករខ្មៅ រហូតដល់វាទន់ជាការស្រេច។ការដាំបែបនេះមកបរិភោគ វាអាចជួយអ្នកឱ្យបាត់ហើមជើងបាន៕

Kidney Beans 101: Nutrition Facts and Health Benefits