មាតាបិតាប្រើវិធីនេះ កូនឆ្លាត និងមានសុជីវធម៍
លោកអ្នកចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទខាងក្រោម៖
1# អ្នកត្រូវតែបិទទូរទស្សន៍ចោលចំនួន៣ម៉ោងជារៀងរាល់ថ្ងៃ ហើយយកពេលវេលានេះដើម្បីនាំកូនអានសៀវភៅផ្សេងៗ ហើយអ្នកអាចអានកាសែតបាន ដើម្បីឱ្យកូនអានសៀវភៅដែរ។

2# អ្នកអាចនាំកូនលេងល្បែងផ្សេងៗដែលទាក់ទងនឹងគណិតវិទ្យា ដើម្បីបង្កើនភាពឆ្លាតវៃរបស់កូន។
3# អ្នកត្រូវតែកំដរកូនចេញទៅខាងក្រៅដើរលេងឱ្យបានច្រើន ឱ្យគេនៅជិតធម្មជាតិ និងមនុស្សឱ្យបានច្រើន ទើបកូនមានភាពរស់រវើក ហើយមិនងាយខ្លាចអ្នកដទៃ។
4# នៅពេលដែលអ្នកនៅជាមួយកូន អ្នកត្រូវតែផ្តោតអារម្មណ៍តែជាមួយគេទេ មិនត្រូវធ្វើរឿងផ្សេងនោះទេ ដើម្បីឱ្យគេគិតថាអ្នកទុកគេជាសំខាន់។
5# នៅពេលដែលសាលារៀនកូនមានកម្មវិធីដែលមានអញ្ជើញមាតាបិតាទៅ អ្នកត្រូវតែចូលរួម ព្រោះវត្តមានរបស់អ្នកពិតជាសំខាន់ណាស់សម្រាប់កូន បើគេឃើញអ្នកគេនឹងសប្បាយចិត្ត ហើយគេនឹងបន្តខិតខំរៀនសូត្រជាមិនខានឡើយ៕