សារៈសំខាន់​នៃ​ការ​ឆ្លុះ​អេកូ​ពិនិត្យ​ផ្ទៃពោះ

ការឆ្លុះអេកូពិនិត្យផ្ទៃពោះឬភាសាអង់គ្លេសថា Fetal Ultrasound បានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងចំណោមមជ្ឈដ្ឋានអ្នកជំនាញវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។ អ្នកជំនាញវេជ្ជសាស្ត្រខ្លះបានណែនាំថាឱ្យឆ្លុះអេកូពិនិត្យយ៉ាងតិចឱ្យបាន៥ ទៅ៨ដង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ខណៈអ្នកជំនាញវេជ្ជសាស្ត្រខ្លះបានណែនាំឱ្យឆ្លុះអេកូពិនិត្យផ្ទៃពោះត្រឹម២ដង ហើយប្រសិនបើមានភាពមិនប្រក្រតីគឺអាចឆ្លុះអេកូបានច្រើនពី ២ដង។

នៅកម្ពុជាប្រព័ន្ធសុខាភិបាល ភាគច្រើនត្រូវបានអនុវត្តតាមអនុសាសន៍វេជ្ជសាស្ត្រ (Recommendation)របស់ប្រទេសបារាំង។ ជាក់ស្តែង ការឆ្លុះអេកូពិនិត្យផ្ទៃពោះភាគច្រើនត្រូវបានណែនាំឱ្យធ្វើយ៉ាងហោចណាស់៣ដង ពោលគឺនៅក្នុងសប្តាហ៍១២ សប្តាហ៍ទី២២ និងសប្តាហ៍ទី៣២ នៃការមានផ្ទៃពោះ។

Ultrasound in pregnancy - myDr.com.au

ការមានផ្ទៃពោះត្រូវបានគេសន្មត់ថាចាប់ផ្តើម២ សប្តាហ៍បន្ទាប់ពីថ្ងៃទី១ នៃការបាត់រដូវចុងក្រោយ។ យោងតាមការណែនាំរបស់ American Congress of Obstetrician & Gynecology ការពិនិត្យអេកូនៅត្រីមាសដំបូងគឺមិនមានភាពចាំបាច់ខ្លាំងពេកនោះទេ ពីព្រោះវាលឿនឆាប់ពេកនៅក្នុងការមើលឃើញអវយវៈនិងសរីរាង្គរបស់ទារកឱ្យបានលម្អិត។ ការឆ្លុះអេកូលឿនបែបនេះ នៅតែអាចធ្វើបានធម្មតាប៉ុន្តែនៅក្នុងហេតុផលដូចខាងក្រោមនេះ៖

ការឆ្លុះអេកូពិនិត្យផ្ទៃពោះគឺជាការធ្វើតេស្តដោយប្រើរលកសំឡេងដើម្បីបង្កើតរូបភាពរបស់ទារកនៅក្នុងស្បូនតាមរយៈការបង្ហាញរូបភាពនៅលើអេក្រង់។ រូបភាពនោះជួយឱ្យគ្រូពេទ្យដឹងពីស្ថានភាពរបស់ទារកនៅក្នុងផ្ទៃ និងធ្វើឱ្យអ្នកអាចមើលឃើញកូនក្នុងផ្ទៃផងដែរ។

Online Covid-19 pregnancy monitoring - Telegraph India

អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចប្រើមធ្យោបាយពិនិត្យអេកូនោះដើម្បីហេតុផលដូចខាងក្រោមផងដែរ៖
– បញ្ជាក់ការមានផ្ទៃពោះនិងទីតាំងរបស់ទារកនោះផងដែរ៖ ទារកខ្លះអាចបង្កកំណើតនៅក្រៅស្បូន (បង្កកំណើតក្នុងដៃស្បូន) ដូច្នេះការឆ្លុះអេកូនោះអាចជួយឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នករកឃើញការបង្ករកំណើតនៅក្រៅស្បូននោះ (Ectopic Pregnancy)។
– កំណត់អាយុរបស់ទារកក្នុងផ្ទៃរបស់អ្នក៖ ការដឹងពីអាយុរបស់ទារកក្នុងផ្ទៃ អាចជួយឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកកំណត់ថ្ងៃ ខែ ឆ្នាំ ឆ្លងទន្លេ និងតាមដានព្រឹត្តិការណ៍ផ្សេងៗក្នុងពេលមានផ្ទៃពោះ។
– បញ្ជាក់ចំនួនទារក៖ ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកសង្ស័យថាមានកូនច្រើនក្នុងផ្ទៃ ការឆ្លុះអេកូអាចត្រូវបានធ្វើដើម្បីបញ្ជាក់ពីចំនួនទារកក្នុងផ្ទៃម្តាយ។
– វាយតម្លៃការលូតលាស់របស់កូនអ្នក៖ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចប្រើមធ្យោបាយឆ្លុះអេកូនោះដើម្បីកំណត់ថាតើកូនរបស់អ្នកកំពុងលូតលាស់ធម្មតា ឬមានភាពប្រក្រតី។ ការឆ្លុះអេកូអាចត្រូវបានធ្វើដើម្បីតាមដានចលនារបស់ទារក ការដកដង្ហើម និងចង្វាក់បេះដូង។
– សិក្សាអំពីសុកនិងកម្រិតទឹកភ្លោះ៖ សុកផ្តល់ឱ្យកូនអ្នកនូវសារធាតុចិញ្ចឹមសំខាន់ៗនិងឈាមដែលសំបូរអុកស៊ីសែន។ ទឹកភ្លោះដែលជាសារធាតុរាវនៅជុំវិញទារកនៅក្នុងអំឡុងពេលមានផ្ទៃពោះនោះអាចច្រើនពេក ឬអាចតិចពេកក៏ថាបាន ឬក៏ភាពមិនប្រក្រតីណាមួយរបស់សុកររបស់អ្នកត្រូវការការយកចិត្តទុកដាក់ជាពិសេស។ ការឆ្លុះអេកូននោះអាចជួយវាយតម្លៃស្ថានភាពសុកនិងទឹកភ្លោះជុំវិញទារក។
– កំណត់ស្ថានភាពពិការភាពពីកំណើត៖ ការឆ្លុះអេកូអាចជួយឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកពិនិត្យរកមើលបញ្ហាពិការភាពពីកំណើតរបស់ទារក។
– តាមដានភាពមិនប្រក្រតី៖ ប្រសិនបើអ្នកកំពុងហូរឈាមឬមានភាពមិនប្រក្រតីផ្សេងៗ ការឆ្លុះអេកូអាចជួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចកំណត់មូលហេតុជាក់លាក់។
– ធ្វើតេស្តមុនពេលសម្រាលកូន៖ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចប្រើមធ្យោបាយឆ្លុះអេកូដើម្បីណែនាំការដាក់ម្ជុលបូមសារធាតុរាវនៅក្នុងស្បូនដើម្បីសិក្សាស្វែងរកភាពមិនប្រក្រតីនៃការលូតលាស់របស់ទារក និងធ្វើតេស្តដើម្បីវិនិច្ឆ័យក្រូម៉ូសូមនិងជំងឺពូជនានា។
– កំណត់ទីតាំងទារកមុនពេលសម្រាល៖ ទារកភាគច្រើនមានបង្វិលក្បាលចុះមកក្រោមនៅចុងត្រីមាសទី៣។ ទោះយ៉ាងណា វាមិនតែងតែកើតឡើងរហូតនោះទេ។ រូបភាពពីការឆ្លុះអេកូអាចបញ្ជាក់ពីទម្រង់នៃក្បាលរបស់កូន ដូច្នេះអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចពិភាក្សាពីជម្រើសសម្រាប់ការសម្រាលកូនតាមជាក់ស្តែង។