ក្រោយសម្រាលកូនរួច សុដន់ឈឺ គួរតែធ្វើបែបណាទៅ?

មានអ្នកម្តាយភាគច្រើន នៅពេលដែលសម្រាលកូនរួច អាចកើតមានអាការៈដូចជាសុដន់ឡើងខ្លាំង ហើយឈឺជាដើម។ ដូចនេះ តើគួរតែធ្វើបែបណាទើបអាចកាត់បន្ថយអាការៈឈឺចុកចាប់នេះ?

ប្រសិនជាកូនអ្នកបៅមិនសូវច្រើន ហើយទឹកដោះអ្នកបែរជាចេញច្រើន អ្នកអាចប្រើម៉ាស៊ីនដើម្បីប៊ឺតទឹកដោះនោះចេញអស់ ព្រោះបើវាផ្ទុកច្រើន នឹងធ្វើឲ្យសុដន់អ្នកឈឺខ្លាំង។

អ្នកក៏អាចឲ្យកូនបៅឲ្យទាន់ពេលដែរ នៅពេលដែលអ្នកមានអារម្មណ៍ថាសុដន់អ្នករាងឈឺ ទើបអាចកាត់បន្ថយអាការៈឈឺចុកចាប់នេះបាន។

ក្រោយពេលដែលអ្នកសម្រាលតាមធម្មជាតិចំនួន៣០នាទីរួច អ្នកអាចឲ្យកូនបៅទឹកដោះអ្នកបានហើយ ទើបសុដន់អ្នកមិនមានអាការៈឈឺចុកចាប់ខ្លាំង។

មានវីដេអូ] មិត្តៗនារី អាចពិនិត្យរករោគសញ្ញាមហារីកសុដន់ដោយខ្លួនឯង?? -  HEALTHTIME

នៅពេលដែលអ្នកបំបៅទឹកដោះកូន អ្នកគួរតែប្រយ័ត្នពីរបៀបនៃការបំបៅ ព្រោះបើអ្នកប្រើខុសរបៀប នោះកូននឹងបៅមិនបានឆ្អែតឡើយ ថែមទាំងធ្វើឲ្យសុដន់អ្នកឈឺទៀតផង។ ដូចនេះ អ្នកមិនគួរឲ្យកូនខាំតែក្បាលដោះទេ ដោយគួរតែឲ្យគេបៅចាប់ពីកន្លែងដែលនៅជុំវិញក្បាលដោះនោះ ទើបអាចធ្វើឲ្យគេអាចបៅបានគ្រប់គ្រាន់។

សុដន់ អាចយារធ្លាក់ ដោយសារការបំបៅដោះកូនដែរឬទេ? - HEALTHTIME

នៅមុនពេលដែលអ្នកឲ្យកូនបៅ អ្នកគួរតែប្រើកន្សែងក្តៅដើម្បីស្អំសុដន់អ្នក។ ការធ្វើបែបនេះ អាចធ្វើឲ្យទឹកដោះអាចបញ្ចេញមកក្រៅបានអស់ ដោយមិនបន្សល់ទុកក្នុងសុដន់អ្នកដែលធ្វើឲ្យអ្នកកើតមានអាការៈឈឺចុកចាប់ឡើយ៕