ភាពអស្ចារ្យនៃរាងកាយរបស់ស្រ្តីមានគភ៌

នៅពេលស្រ្តីចាប់ផ្តើមតាំងគភ៌ រាងកាយរបស់ស្រ្តីនឹងចាប់ផ្តើមប្រែប្រួលរៀងរាល់សប្តាហ៍ ថ្ងៃនេះ ឡារ៉ែនមានចំណេះដឹងរឿងវិវឌ្ឍនាការខាងសរីរាងកាយរបស់ស្រ្តីតាំងពីពេលចាប់ផ្តើមមានគភ៌រហូតដល់ពេលប្រសូតមកជម្រាបជូន បើត្រៀមខ្លួនរួចរាល់ហើយយើងនាំគ្នាទៅមើលពីភាពអស្ចារ្យ និងការត្រៀមរួចជាស្រេចរបស់រាងកាយមុននឹងមានកូនជីវិតតូចមួយបើកភ្នែកមើលពិភពលោកនេះទាំងអស់គ្នាដូចតទៅ។

ពេញមួយរយៈពេលមានគភ៌ ស្បូនរបស់ស្រ្តីនឹងពង្រីកខ្លួនគ្រប់ពេលវេលា អំឡុងពេលដែលមិនបានមានគភ៌ ស្បូនរបស់ស្រ្តី
មានទម្ងន់ប្រមាណជា 70 ក្រាម តែនៅពេលមានគភ៌ ស្បូននឹងពង្រីកខ្លួនរហូតមានទំហំផ្ទុកបានជាមធ្យម 5 លិត្រ និងមានទម្ងន់ប្រមាណជា 1,100 ក្រាម និងនៅពេលប្រសូតហើយ ស្បូនក៏នឹងត្រឡប់ទៅមានទំហំ និងទម្ងន់ប៉ុនពីដើមដូចមុនពេលមានគភ៌ដដែល។

ឈាមមានច្រើនឡើង 50 % បេះដូងរីកធំឡើងត្រៀមខ្លួនចិញ្ចឹមរាងកាយ
បរិមាណឈាមនៅក្នុងរាងកាយដែលកើនឡើងច្រើនជាងពីដើមដល់ទៅប្រមាណជា 40 – 50 %នោះ គឺដើម្បីឱ្យរាងកាយ
ផលិតកោសិកាគ្រាប់ឈាមក្រហមកើនច្រើនឡើងដល់ទៅ 20 % ដើម្បីបំពេញតួនាទីដឹកជញ្ជូនអុកស៊ីហ្ស៊ែនទៅចិញ្ចឹមរាងកាយឱ្យគ្រប់គ្រាន់ក្នុងអំឡុងពេលតាំងគភ៌ ដែលមានជីវិតមួយទៀតកំពុងធំធាត់ឡើងនៅក្នុងខ្លួនអ្នកម្តាយ នោះធ្វើឱ្យបេះដូងរបស់ស្រ្តីមានគភ៌ពង្រីកខ្នាតធំឡើងក្នុងរយៈពេលមានគភ៌ ព្រោះបេះដូងត្រូវធ្វើការខ្លាំងឡើង មានចង្វាក់ការលោតរបស់បេះដូងដែលញាប់ឡើងដើម្បីធ្វើការឱ្យស៊ីសង្វាក់ជាមួយនឹងបរិមាណឈាមដែលកើនច្រើនឡើងដែរនោះ។

Heart Attacks during Pregnancy - Causes, Symptoms & more

ក្រពេញក្រោមខួរក្បាលរីកធំឡើង ដើម្បីផលិតអ័រម៉ូនសំខាន់តាមរយៈការកើនឡើងរបស់អ័រម៉ូនអេសត្រូជេន និងប្រូចេស្ទើរ៉ូនក្នុងអំឡុងពេលតាំងគភ៌ ធ្វើឱ្យក្រពេញភិធូអ៊ិថារី ឬក្រពេញក្រោមខួរក្បាល( Pituitary Gland )មានទំហំធំឡើង ដោយក្រពេញក្រោមខួរក្បាលផ្នែកខាងមុខនឹងផលិតអ័រម៉ូនផ្សេងៗគឺ អ័រម៉ូនលេកតូជិនិក ឬប្រូលែកឌិន បំពេញតួនាទីជំរុញការរីកចម្រើនធំធាត់របស់សុដន់ និងក្រពេញទឹកដោះខណៈមានគភ៌។ ក្រពេញក្រោមខួរក្បាលផ្នែកខាងក្រោយផលិតអ័រម៉ូនអុកស៊ីតូស៊ីន ជាអ័រម៉ូនដែលមានផលដល់ការច្របាច់ខ្លួនរបស់ស្បូនខណៈពេលប្រសូត និងជួយជំរុញការបញ្ចេញទឹកដោះទៀតផង។

ផលិតអ័រម៉ូនអេសត្រូជេនក្នុង 1 ថ្ងៃ ច្រើនជាងស្រ្តីធម្មតា 3 ឆ្នាំ
រាងកាយរបស់ស្រ្តីមានគភ៌មានភាពអស្ចារ្យប្រៀបដូចជាស៊ូភើរ៍វូមែនអ៊ីចឹង នៅពេលការមានគភ៌ពេញបរិបូរណ៍ ស្រ្តីមានគភ៌នឹងផលិតអ័រម៉ូនអេសត្រូជេនក្នុងមួយថ្ងៃបានច្រើនជាងស្រ្តីដែលមិនបានតាំងគភ៌ផលិតអ័រម៉ូននេះរយៈពេល 3ឆ្នាំ។ ភាពអស្ចារ្យរបស់អ័រម៉ូនអេសត្រូជេនដែលកើនច្រើនឡើងក្នុងអំឡុងពេលមានគភ៌នេះ មានតួនាទីក្នុងការអភិវឌ្ឍសុដន់ និងជួយឱ្យស្បូនពង្រីកខ្លួនធំឡើងដើម្បីឱ្យស៊ីគ្នានឹងខ្នាតរបស់ទារកដែលធំឡើង ធ្វើឱ្យសរសៃវៀវផ្សេងៗក្នុងឆ្អឹងត្រគាកបន្ធូរខ្លួន និងយឺតយារឡើង ជួយឱ្យបរិវេណមាត់ស្បូនពង្រីកធំឡើង ជាការត្រៀមស្រ្តីមានគភ៌ឱ្យរួចជាស្រេចសម្រាប់ការប្រសូតដែលកំពុងមកដល់។

បាតជើងរីកធំទទួលទ្រទម្ងន់ខ្លួន
អ័រម៉ូនដែលមានឈ្មោះថា រីលេកស៊ីន ដែលផលិតឡើងក្នុងអំឡុងតាំងគភ៌ធ្វើឱ្យសរសៃវៀវរបស់ជើងយឺតយារពង្រីកខ្លួន រួម
ជាមួយបាតជើងមានការហើមតាមរយៈការស្ទះវត្ថុរាវនៅក្នុងរាងកាយ ទើបជើងរបស់ស្រ្តីមានគភ៌រីកធំឡើង ដែលស័ក្តិសមនឹងទម្ងន់របស់រាងកាយដែលកើនឡើងដែរ។ បាតជើងដែលពង្រីកខ្លួនចេញទាំងទទឹង និងបណ្តោយនឹងជួយទ្រទម្ងន់បានល្អ ដែលស្រ្តីមានគភ៌មិនចាំបាច់ទៅកង្វល់នោះឡើយ ព្រោះក្រោយពេលប្រសូតរួចប្រមាណជា 2 ខែ ជើងនឹងត្រឡប់មកមានទំហំប្រក្រតីប៉ុនពីដើមវិញមិនខាន។

Feet Pain While Pregnant: Reasons & Treatment

ចង់ញ៉ាំរបស់ប្លែកៗ
ភាពនឹកចង់អាហារអ្វីម្យ៉ាងជាពិសេសនេះ ជាបាតុភូតធម្មតារបស់ស្រ្តីមានគភ៌ ដូចជា ចង់ញ៉ាំអៃស្រ្គីមច្រើនគ្រប់ពេលវេលា
ជាដើម បើជាអាហារធម្មតាក៏ប្រហែលជាមិនប្លែកអ្វីនោះទេ តែបើសិនជាចង់អាហារដែលប្លែកចម្លែកខ្លាំងៗដូចជា ចង់ញ៉ាំអំបិល ឬដីនោះ អាចជាសញ្ញាមួយថា ស្រ្តីមានគភ៌កំពុងតែត្រូវការសារធាតុអាហារអ្វីម្យ៉ាង និងគួរសង្កត់ធ្ងន់លើការទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុមជាចម្បងហើយ។

ដង្ហើមមួយ ជីវិតពីរ
ស្រ្តីមានគភ៌ត្រូវការអុកស៊ីហ្ស៊ែនច្រើនឡើង ប្រមាណជា 15 % (30 មីល្លីលិត្រក្នុងមួយនាទី) ដើម្បីឱ្យបានបរិមាណអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ជាមួយតម្រូវការរបស់អ្នកម្តាយខ្លួនឯង និងកូនក្នុងផ្ទៃ ដោយប្រព័ន្ធដកដង្ហើមរបស់ស្រ្តីមានគភ៌មានការផ្លាស់ប្តូរ ព្រោះរាងកាយផលិតអ័រម៉ូនប្រូជេស្ទើរ៉ូនកើនឡើង ធ្វើឱ្យសរសៃឈាម និងសាច់ដុំរាបរបស់បំពង់ខ្យល់បន្ធូរខ្លួន ហុចផលឱ្យដកដង្ហើមលឿននិងខ្លាំងឡើង ក្រៅពីនេះស្បូនដែលមានទំហំធំឡើងនោះបានទៅពឹតលើរបាំងខ្យល់ឱ្យខ្ពស់ឡើង ធ្វើឱ្យប្រអប់ទ្រូងរីកចេញទៅខាងហើយចំណុះផ្ទុកបានរបស់សួតនៅកើនច្រើនឡើងទៀតផង៕