សញ្ញាទាំង4របស់កុមារនៃជំងឺមហារីកគ្រាប់ឈាម
ជំងឺមហារីកគ្រាប់ឈាម និងជំងឺមហារីកកូនកណ្តុរគឺជាជំងឺដែលកើតញឹកញាប់បំផុតចំពោះក្មេងប្រុស ខណៈដែលជំងឺមហារីកគ្រាប់ឈាម និងជំងឺដុំសាច់ក្នុងខួរក្បាលកើតច្រើនចំពោះក្មេងស្រី ។
យើងពិតជាមានការខកចិត្តខ្លាំងណាស់ក្នុងការដឹងរឿងនេះ ប៉ុន្តែការដឹងពីរោគសញ្ញានៃជំងឺទាំងនេះទាន់ពេលអាចជួយ ក្មេងៗទាំងនោះ និងព្យាបាលបានទាន់ពេលវេលា ។
ខាងក្រោមនេះគឺជារោគសញ្ញាដំបូងនៃជំងឺមហារីកគ្រាប់ឈាមចំពោះកុមារដែលឪពុកម្តាយគួរតែដឹង៖
១-ជាំ និងហូរឈាម
នេះគឺជារោគសញ្ញាទូទៅបំផុតចំពោះកុមារដែលមានជំងឺមហារីកគ្រាប់ឈាម ។ ពួកគេជាំ ឬហូរឈាមខ្លាំងបន្ទាប់ពីត្រូវរបួស ឬមានការដាច់រលាត់ ។ បញ្ហានេះកើតឡើងប្រសិនបើសរសៃឈាម តូចៗនៅក្នុងខ្លួនមានការដាច់រលាត់ហូរឈាមរួចទៅហើយ ។ ទោះជាយ៉ាងណា ប្រសិនបើចំនួនផ្លាកែតមានកម្រិតខ្ពស់ ការកកឈាមនឹងកើតឡើងលឿនដើម្បីព្យាបាលរបួសនេះ ។ ប៉ុន្តែបើមានស្នាមជាំញឹកញាប់ អ្នកគួរតែកត់សម្គាល់ពីវាឲ្យបានដិតដល់ព្រោះវាអាចជារោគសញ្ញានៃជំងឺខាងលើ ។

២-គ្រុនញឹកញាប់
ការបង្ករោគដោយវីរុស និងបាក់តេរីអូសបន្លាយពេលដ៏យូរច្រើនកើតចំពោះកុមារដែលមានជំងឺមហារីកគ្រាប់ឈាម ។ គោលិកាឈាមសរបស់ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគទោះបីជាបានប្រើប្រាស់ថ្នាំផ្សះ និងការព្យាបាលដទៃទៀតក៏ដោយ ។
៣-ឈឺពោះ និងមិនឃ្លាន
ការស្រកទម្ងន់ជាទូទៅច្រើនកើតលើកុមារដែលមានជំងឺមហារីកឈាម ដោយសារកោសិកាមហារីកបណ្តាលឲ្យសរីរាង្គនៃប្រព័ន្ធរំលាយអាហារ (ថ្លើម តម្រងនោម និងអណ្តើក) រលាក ដែលនាំអោយមានរោគសញ្ញាទាំងនេះ ។

៤-ពិបាកដកដង្ហើម
ការដកដង្ហើមអមដោយការឈឺចាប់គឺជាសញ្ញាដែលត្រូវធ្វើការសង្គ្រោះបន្ទាន់ វាកើតឡើងដោយសារតែកោសិកាមហារីកធ្វើឱ្យកូនកណ្តុរ និងបំពង់ស្រូបខ្យល់ហើម ។ ក្មេងភាគច្រើនដែលមានជំងឺមហារីកប្រភេទនេះតែងតែក្អកនិងដកដង្ហើមលឺសំលេងខ្លាំង ៕
