អ្នកម្តាយទើបសម្រាលកូនរួចមិនចង់មានផ្លៃសាច់ ត្រូវតមអាហារទាំងនេះ

ស្រ្តីសម្រាលកូនដោយវះកាត់មួយចំនួនកើតមានស្នាមផ្លែ ហើយមួយចំនួនទៀតបែរជាស្អាតដូចដើមក្រោយពេលជាសះស្បើយ។ មូលហេតុចំបងមួយគឺចំណីអាហារដែលអ្នកម្តាយទទួលទាន។ ដូច្នេះ ដើម្បីឲ្យមុខរបួសឆាប់ជាសះស្បើយ ហើយគ្មានស្នាមផ្លែ ស្ត្រីដែលសម្រាលកូនដោយវិធីវះកាត់ទាំងឡាយគួរជៀសវាងអាហារមួយចំនួនដូចខាងក្រោម៖

ត្រកួនបន្លែពណ៌បៃតងមួយប្រភេទនេះ ពិតជាមានភាពពេញនិយមខ្លាំងណាស់សម្រាប់មនុស្សភាគច្រើន ហើយវាមានផ្ទុកជាតិដែកដ៏ល្អបំផុតសម្រាប់រាងកាយ។ ក៏ប៉ុន្តែចំពោះស្ត្រីដែលសម្រោលកូនដោយវះកាត់ ឬអ្នកដែលត្រូវរបួសហាមទទួលទានអោយសោះ ព្រោះវាអាចបង្កអោយកើតមានស្នាមផ្លែនៅត្រង់មុខរបួស ក្រោយពេលជា។

Water Spinach (Trakoun) | Sary's Kitchen

សាច់គោសាច់គោ មិនត្រឹមតែធ្វើអោយមុខរបួសក្លាយ និងមានការឈឺចាប់កាន់តែខ្លាំងប៉ុណ្ណោះទេ វាក៏អាចបង្កើតស្លាកស្នាមពណ៌ខ្មៅ ក្រោយពេលដែលរបួសជាសះស្បើយដែរ។ ដូច្នេះ សម្រាប់ស្ត្រីដែលសម្រាលកូនដោយវះកាត់ គួរតែតមសិនទៅ បើមិនចង់ឃើញស្លាកស្នាមនៅលើរាងកាយ។

សាច់មាន់ក្រៅពីធ្វើអោយមុខរបួសមានភាពរមាស់ សាច់មាន់ក៏អាចបង្កអោយរបួសក្លាយមិនងាយជាដូចសាច់គោដែរ។ ជាពិសេស វាអាចបង្កអោយមានស្លាកស្នាម ឬផ្លែ បន្ទាប់ពីរបួសបានជាងសះស្បើយ។

Easy Baked Chicken Drumsticks Recipe - How to Cook Drumsticks In The Oven

សាច់ឆ្កែសាច់សត្វមួយប្រភេទនេះ ត្រូវបានគេទទួលស្គាល់ថាអាចផ្តល់ថាមពល និងប្រូតេអ៊ីនច្រើនសម្រាប់រាងកាយ ហេតុនេះនៅពេលដែលអ្នកទទួលទានខណ:ដែលស្បែកកំពុងតែត្រូវរបួស ច្បាស់ជាបន្សល់ទុកនូវស្លាកស្នាម និងផ្លែ ក្រោយពេលជាសះស្បើយជាពុំខាន៕