អត្តប្រយោជន៍របស់ដូងប្រេងចំពោះសុខភាពទារក
ខាងក្រោមនេះគឺជាវិធីទាំង ២០ យ៉ាងក្នុងការប្រើប្រេងដូងចំពោះសុខភាពទារកនិងកូនកុមារ។
១. អាឡែរស៊ី ឬតឹងច្រមុះ ៖ យកសំឡីជ្រលក់លាបប្រេងដូងបន្តិចរួចជូតក្នុងរន្ធច្រមុះ វានឹងបាត់ភ្លាមៗ។
២. មុនអង្កាមលើដងខ្លួនកូនក្មេង ៖ លាបប្រេងដូងលើកន្លែងមានបញ្ហា ២ ដងក្នុងមួយថ្ងៃរហូតដល់វាបាត់អស់។
៣. ស្នាមជាំ ៖ លាបលើកន្លែងស្នាមជាំជាមួយនឹងប្រេងដូង ដើម្បីកាត់បន្ថយហើមនិងក្រហម។
៤. សត្វល្អិតទិក ឬខាំ ៖ លាបថ្នមៗជាមួយនឹងប្រេងដូងដើម្បីកាត់បន្ថយរមាស់ និងក្រហាយដោយសារតែពិស ឬទ្រនិកសត្វល្អិត។

៥. រលាក ៖ រលាកយកប្រេងដូងមកលាបភ្លាមៗ ហើយបន្តលាបរហូតដល់តែជា។ វាអាចបញ្ជៀសពីស្នាមសម្លាកនិងជំរុញមុខរបួសឆាប់ជា។
៦. អុតធំ ៖ លាបលើដងខ្លួនទារក វាជួយកាត់បន្ថយរមាស់ រលាក និងកាត់បន្ថយកុំឱ្យវាធ្ងន់ធ្ងរ អំឡុងពេលកើតអុតធំ។
៧. អាចម៍ក្របី ៖ ទារកស្បែកស្ងួតមានអាចម៍ក្របី? ប្រេងដូងជួយបាន ដោយគ្រាន់តែលាបមួយស្លាបព្រាកាហ្វេជាប្រចាំ។
៨. រលាកបំពង់ក ៖ លាបលើទ្រូង។

៩. ឡើងកន្ទួលដោយសារកន្ទប ៖ លាបលើគូទក្មេងជាប្រចាំ។
១០. ឆ្លងមេរោគត្រចៀក ៖ បន្តក់ ២ ដំណក់ ២ ដងក្នុងមួយថ្ងៃ។
១១. ដំបៅគែមក្រចក ៖ លាបពីលើដើម្បីបញ្ជៀសឆ្លងមេរោគផ្សេងៗ។
១២. ផ្សះមុខរបួស ៖ ព្យាបាលនិងបង្ការមុខរបួសដាច់រយះពីមេរោគ បាក់តេរី និងធូលី។ ហើយវាល្អជាងថ្នាំពេទ្យ និងលឿនជាងថ្នាំពេទ្យក្នុងការពន្លឿនមុខរបួសឱ្យជា។
១៣. ចៃ ៖ ម៉ាស្សាក្បាលជាមួយនឹងប្រេងដូង បន្ទាប់មកយកស្និតមកសិតចៃចេញ។ លាងក្បាលជាមួយនឹងសាប៊ូសម្អាត ហើយប្រយ័ត្នវាចូលត្រចៀក។ សម្ងួតសក់ចេញ បន្ទាប់មកយកប្រេងនោះមកលាបក្បាលទុកចោល ១២ ម៉ោង។ បន្ទាប់ពី ១២ ម៉ោង យកស្និតមកសិតចៃចេញ ហើយអ្នកនឹងឃើញវាងាប់គ្មានសល់។ អនុវត្តម្ដង ឬ ២ ដងក្នុងមួយសប្ដាហ៍។
១៤. ក្មេងបន្ទោរបង់ជើងធំមិនចេញ ៖ លាបប្រេងដូងចំប្រហោងគូទក្មេង លាមកនឹងចេញយ៉ាងរលូន។
១៥. កើតស្រែង ៖ លាបលើស្នាមនោះ ៨-១០ ដងក្នុងមួយថ្ងៃរហូតដល់បាត់ស្រែង។

១៦. ពង្រឹងលលាដ៍ក្បាលកូនង៉ែត ៖ លាបនៅលើកន្លែងទន់ដើម្បីជួយឱ្យវាឆាប់រឹង។
១៧. ព្យាបាលពពែឆ្កែ ៖ លាប ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។
១៨. បំបាត់រលាកដោយសារពន្លឺថ្ងៃ ៖ លាបលើកន្លែងមានបញ្ហាជាការស្រេច។
១៩. បង្ការជាំពីពន្លឺព្រះអាទិត្យ ៖ ខា្លចស្នាមខ្មៅលើខ្លួនក្មេងលាបប្រេងដូងការពារ។
២០. បំបាត់ឈឺធ្មេញ៖ លាបលើធ្មេញក្មេង៕