តើមានបព្ហាឬទេ បើទារកជុះក្រោយប៉ៅហើយ?

ចម្លើយគឺធម្មតាទេ! សម្រាប់ឪពុកម្តាយថ្មោងថ្មីប្រហែលជាមានការព្រួយបារម្ភនៅពេលដែលឃើញកូនរបស់អ្នកជុះញឹកញាប់។ ពួកគាត់អាចមិនច្បាស់តើទារករាគឬក៏មានជំងឺអ្វីមួយ។ វេជ្ជបណ្ឌិតជំនាញកុមារបានអោយដឹងថា “ទារកខ្លះតែងតែជុះ បន្ទាប់ពីបៅរួចនិងខ្លះទៀតជុះជារៀងរាល់បីថ្ងៃម្តង​ វាជាការធម្មតានោះទេ»។ការជុះបន្ទាប់ពីបៅរួចគឺតែងតែកើតឡើងចំពោះទារកដែលទើបនឹងកើត ហើយវាគឺជាសញ្ញាល្អហើយវានឹងកើតឡើងនៅក្នុងរយះពេលពីរបីសប្ដាហ៍ដំបូង។ សញ្ញានេះមានន័យថាទារកបានស្រូបយកទឹកដោះយ៉ាងច្រើន។ទារកដែលបៅទឹកដោះគោ មានចលនាពោះវៀនតិចជាង បើប្រៀបធៀបទៅនឹងទារកបៅដោះម្តាយ ប៉ុន្តែវាជារឿងធម្មតាដូចគ្នាសម្រាប់ទារកដែលតែងតែជុះជារៀងរាល់ពេលបន្ទាប់ពីបំបៅរួច។ភាពញឹកញាប់នៃចលនាពោះវៀននេះអាចថយចុះចន្លោះពី 3 ទៅ 6 សប្តាហ៍ ប៉ុន្តែទារកខ្លះនៅតែបន្តជុះបន្ទាប់ពីបំបៅរួច ហើយក្មេងខ្លះទោះជាអាយុ 1 ឆ្នាំក៏នៅតែជុះប្រាំដងក្នុងមួយថ្ងៃ។ជាទូទៅប្រសិនទារកបន្ទោបង់លាមកក្រោយបៅជាធម្មតា គឺមិនចោទជាកង្វល់នោះទេ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូភ្លាមៗដោយយើងសង្កេតឃើញថាលាមករបស់ទារកមានភាពរាវខ្លំាងខុសពីធម្មតា គេប្រហែលជាឆ្លងមេរោគរាគ ឫពេលខ្លះក៏មានបញ្ហាទល់លាមកដែរ ។ទារកដែលមានចលនាពោះវៀន(ជុះ)ញឹកញាប់ភាគច្រើនងាយនឹងរោលគូទ។ ក្នុងករណីមានកន្ទូលក្រហម, រមាស ឬរោល អ្នកគួរឈប់ប្រើកន្ទប ឫខោទឹកនោមមួយរយៈ ដើម្បីអនុញ្ញាតឱ្យគួទគេស្ងួតល្អ។ ប្រសិនបើគ្មានអ្វីដែលល្អប្រសើរឡើងអ្នកគួរជួបគ្រូពេទ្យរបស់អ្នក៕

Diaper Rash - familydoctor.org