ដំណោះស្រាយសម្រាប់ម្តាយពពោះទល់លាមក
ស្រ្តីមិនតិចទេដែលជួបប្រទះអាការះទល់លាមក (ក្តៀន) ពេលពពោះ តែមិនដឹងត្រូវធ្វើដូចមេ្តចដើម្បីដោះស្រាយ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអាការៈទល់លាមកអ្នកបានធូលស្រាល៖
១. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកអាចធ្វើឲ្យលាមកអ្នកទន់ ដោយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ។ ដូចនេះ អ្នកម្តាយដែលកើតអាការៈទល់លាមក គួរតែព្យាយាមពិសារទឹកឲ្យបានច្រើន ទើបអាចធ្វើឲ្យអាការៈអ្នកបានធូលស្បើយជាងមុន។
២. អ្នកម្តាយដែលទល់លាមក គួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុសរសៃច្រើន ដែលអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំបានយ៉ាងងាយ។ ដូចនេះ លាមកអ្នកក៏មិនរឹងខ្លាំងដែលធ្វើឲ្យអ្នកពិបាកបត់ជើងចេញមកផងដែរ។
៣. អ្នកគួរតែហាត់ប្រាណឲ្យខ្លះ ព្រោះនៅពេលដែលអ្នកធ្វើចលនា ក្រពះ និងពោះវៀនអ្នកនឹងអាចដំណើរការបានល្អ ដោយធ្វើឲ្យអាហារដែលមានក្នុងនោះអាចរំលាយបានយ៉ាងល្អ។ ដូចនេះ អ្នកម្តាយដែលមានផ្ទៃពោះ នឹងអាចងាយស្រួលបត់ជើងធំបាន មិនប្រឈមមុខនឹងអាការៈទល់លាមកនោះទេ៕